ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់ក្រុមបាល់ទាត់ជម្រើសជាតិនារី

តាមនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់ក្រុមបាល់ទាត់ជម្រើសជាតិនារី និងគ្រូបង្វឹក Mai Duc Chung។ អត្តពលិកមួយចំនួនផ្សេងទៀតនៃក្រុមទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរនិងថ្នាក់ទី ៣ ផងដែរ។

ក្រុមជម្រើសជាតិនារីវៀតណាមទទួលបានសំបុត្រចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2023 យ៉ាងល្អឥតខ្ចោះ (រូបថត៖ Getty)

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្តីសម្រេចប្រគល់គ្រឿងឥស្សរិយយសពលកម្ម ជូនដល់ក្រុមបាល់ទាត់ជម្រើសជាតិនារី គ្រូបង្វឹកនិងកីឡាការិនីដែលសម្រេចបានស្នាដៃដ៏ល្អប្រសើរ ដើម្បីនាំក្រុមបាល់ទាត់ជម្រើសជាតិនារី បានចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត FIFA Women's World Cup ឆ្នាំ២០២៣ របស់សហព័ន្ធបាល់ទាត់ពិភពលោក។

តាមនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់ក្រុមបាល់ទាត់ជម្រើសជាតិនារី និងគ្រូបង្វឹក Mai Duc Chung។ អត្តពលិកមួយចំនួនផ្សេងទៀតនៃក្រុមទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរនិងថ្នាក់ទី ៣ ផងដែរ។

មុននោះ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិនារីបានយកឈ្នះលើក្រុមថៃកាលពីថ្ងៃទី ២ ខែកុម្ភៈ និងបានយកឈ្នះលើក្រុមតៃប៉ិ (ប្រទេសចិន) នៅថ្ងៃទី ៦ ខែកុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារកោតសរសើរដល់កីឡាករ និងគ្រូបង្វឹក Mai Duc Chung

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top