ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc បន្តកម្មវិធីជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ

ថ្លែងមតិក្នុងជំនួបនោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បាន អះអាងថា ប្រធានរដ្ឋ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំទីក្រុងហូជីមិញត្រៀមខ្លួនជា ស្រេចដើម្បីស្តាប់ បកស្រាយបំភ្លឺ ហើយទទួលយកមតិយោបល់ និងបំណងប្រាថ្នា របស់ម្ចាស់ឆ្នោត។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុងហូជីមិញ។ (រូបថត៖ VOV)  

បន្តកម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃ ទី១២ ឧសភា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងសមាជិករដ្ឋសភា ពីមណ្ឌលទី ៣ ទីក្រុងបានចុះជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌទី ៥, ៨ និងទី១១។ថ្លែងមតិក្នុងជំនួបនោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បាន អះអាងថា ប្រធានរដ្ឋ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំទីក្រុងហូជីមិញត្រៀមខ្លួនជា ស្រេចដើម្បីស្តាប់ បកស្រាយបំភ្លឺ ហើយទទួលយកមតិយោបល់ និងបំណងប្រាថ្នា របស់ម្ចាស់ឆ្នោត។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់មួយរបស់សមាជិករដ្ឋសភា គឺត្រូវចំណាយពេលវេលាដើម្បីស្តាប់មតិយោបល់ពីម្ចាស់ឆ្នោត ហើយវាយតម្លៃខ្ពស់ ចំពោះការដែលម្ចាស់ឆ្នោតយ៉ាងច្រើនកុះករនៅខ័ណ្ឌទី៥ ទី៨ និងទី១១ បានចូលរួម កិច្ចប្រជុំលើកនេះ ក្នុងនោះមានម្ចាស់ឆ្នោតជាច្រើនដែលជាតំណាងបណ្ដាសាសនា និងជនជាតិនានា៕


top