ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២២

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha នៅវិមានរដ្ឋាភិបាល។
ពិធីជូនដំណើរលោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយា នៅអាកាសយានដ្ឋានកងទ័ពអាកាសថៃ ទីក្រុងបាងកក។ រូបថត៖ VNA

នារសៀលថ្ងៃទី ១៩ វិច្ឆិកា យន្តហោះពិសេសដឹកលោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ២៩ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha នៅវិមានរដ្ឋាភិបាល។ មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំសារព័ត៌មាន។ ប្រធានរដ្ឋលោក Nguyen Xuan Phuc និងភរិយាបានចូលគាល់ព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រីនៃប្រទេសថៃ ព្រមទាំង ជួបសន្ទនាជាមួយប្រធានរដ្ឋសភាថៃលោក Chuan Leekpai។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី២៩ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានចូលរួមសម័យប្រជុំចង្អៀតលើកទី ១; ចូលរួមសម័យសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំ សេដ្ឋកិច្ច APEC និងភ្ញៀវកិត្តិយស; ចូលរួមទទួលទានអាហារថ្ងៃត្រង់ធ្វើការរវាងមេដឹកនាំនៃសេដ្ឋកិច្ច APEC និងភ្ញៀវកិត្តិយស។ លោកប្រធានរដ្ឋក៏បានចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចសន្ទនាតាមប្រធានបទជាមួយសមាជិកនៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC (ABAC); បានចូលរួមសម័យប្រជុំចង្អៀតលើកទី២ និងចូលរួមអាហារពេលល្ងាច ដែលជាពិធីទទួលស្វាគមន៍សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ដែលរៀបចំដោយនាយករដ្ឋមន្ត្រីថៃ និងភរិយា។

 នៅខាងក្រៅសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបប្រជុំទ្វេភាគី ជាមួយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិក APEC រួមមាន ចិន សហរដ្ឋអាមេរិក ហ្វីលីពីន និងសិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា បារាំង ឈីលី ប៉េរូ។ លោកប្រធានរដ្ឋក៏បានជួបជាមួយព្រះអង្គម្ចាស់ និងនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីត នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) និង អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕


top