ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអាណិកជន វៀតណាមនៅឥណ្ឌូនេស៊ី

លោកប្រធានរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែលសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីបានសាមគ្គីគ្នាហើយតែងតែសម្លឹងឆ្ពោះទៅប្រទេសជាតិ។

 

 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតតំណាងវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី។ (រូបថត៖ VNA)

នាយប់ថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហ្សាកាតា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃ ស្ថានទូត និងក្រុមបេសកកម្មវៀតណាមប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយជនរួមជាតិ វៀតណាមដែលកំពុងធ្វើការនិងរស់នៅប្រទេសឥណ្ឌូនេស៊ី។
លោកប្រធានរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែលសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីបានសាមគ្គីគ្នាហើយតែងតែសម្លឹងឆ្ពោះទៅប្រទេសជាតិ។ ពីជោគជ័យរបស់សហគ្រិន វៀតណាមជាច្រើននៅប្រទេសឥណ្ឌូនេស៊ី ដែលបាន នាំម៉ាកផលិតផលវៀតណាមចេញទៅពិភព លោក លោកប្រធានរដ្ឋមានគោលបំណង ថា បងប្អូនជនរួមជាតិនឹងទាញយកប្រយោជន៍ឲ្យកាន់តែមានប្រសិទ្ធភាពនូវការផលិត និងធ្វើអាជីវកម្មផលិតផលហាឡាល់ (អាហារ និងភេសជ្ជៈត្រូវបានអនុញ្ញាតតាមច្បាប់ ឥស្លាម) នៅទីផ្សារសក្តានុពលមួយដូចជាប្រទេសឥណ្ឌូនេស៊ី; កសាង សហគមន៍ ធុរកិច្ច សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីឲ្យអភិវឌ្ឍន៍ដល់កំពស់ថ្មី រួមចំណែក កាន់តែច្រើនដល់ប្រទេសសាមី ហើយតែងតែសម្លឹងឆ្ពោះទៅមាតុភូមិផងដែរ៕

top