ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេស ដែលអញ្ជើញចូលរួមកិច្ចពិភាក្សានៃមហាសន្និបាតអង្គការសហប្រជាជាតិ

បន្តកម្មវិធីការងារនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា តាម ម៉ោងតំបន់ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ដោយផ្ទាល់ជាមួយប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ហើយជួបសន្ទនាការងារ តាមប្រព័ន្ធវីដេអូជាមួយប្រធានអចិន្រ្តៃយ៍នៃព្រឹទ្ធសភាអាមេរិក។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅសម័យប្រជុំ។ (រូបថត៖ TTXVN)


នៅក្នុងជំនួបជាមួយតំណាងនៃគណៈប្រតិភូចិន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងចិនឲ្យកាន់តែស្ថិរភាព ស្មោះត្រង់ គឺជាកត្តាដ៏សំខាន់ចំពោះការអភិវឌ្ឍនៃប្រទេសរៀងៗ ខ្លួន ក៏ដូចជារួមចំណែកទៅក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោកផងដែរ។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា វៀតណាមនិងចិនគួរតែសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាសន្តិសុខប្រភពទឹក ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍបៃតង។ 

អញ្ជើញជួបសន្ទនាជាមួយតំណាងនៃគណៈប្រតិភូសហព័ន្ធរុស្ស៊ី លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា រុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូ សំខាន់ជួរមុខរបស់វៀតណាម។ ប្រការនេះត្រូវបានលោកប្រធានរដ្ឋវៀតណាមបញ្ជាក់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពី សប្ដាហ៍មុន។ នាពេលខាងមុខ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងមានជំនួប ពិភាក្សាដោយផ្ទាល់ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-រុស្ស៊ី។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏មានកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោកព្រឹទ្ធសមាជិក Patrick Leahy ប្រធានអចិន្រ្តៃយ៍នៃព្រឹទ្ធសភាអាមេរិក ដែលជា មិត្តមួយរូបរបស់ប្រជាជន វៀតណាមផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរតួនាទីរបស់រូបលោកព្រឹទ្ធសមាជិកផ្ទាល់ក៏ដូចជារដ្ឋសភាអាមេរិក ក្នុងការចលនារដ្ឋអំណាចអាមេរិកឧបត្ថម្ភវ៉ាក់សាំងនិងសម្ភារៈបរិក្ខារពេទ្យជូនវៀត ណាម ហើយស្នើឲ្យលោកព្រឹទ្ធសមាជិក បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរលើវិស័យនេះផងដែរ។ រីឯខ្លួនវិញ លោកព្រឹទ្ធសមាជិក Patrick Leahy បានបញ្ជាក់ថា នឹងបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាម ក្នុង នោះមានការជួយឧបត្ថម្ ភជនរងគ្រោះដោយសង្គ្រាម និងជនរងគ្រោះដោយសារធាតុ គីមីពុលពណ៌លឿងទុំ។

មុននោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយអគ្គមហេសីហូរឡង់ នាយករដ្ឋមន្រ្តីបង់ក្លាដែសនិងអគ្គនាយិកាមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top