ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាឆ្នាំ ២០២១

លោកនាយករដ្ឋមន្ត្រី Pham Minh Chính អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រោមអធិបតីភាព ដឹកនាំរបស់នាយករដ្ឋមន្រ្តី លោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែសីហាឆ្នាំ ២០២១ ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែសីហានិងរយៈពេល៨ខែនៃឆ្នាំ ២០២១ រួមទាំងបញ្ហាសំខាន់ៗផ្សេងទៀត។

ថ្លែងមតិនៅសម័យបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ នេះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតក្រោមការគ្រប់គ្រង ការពារជាតិនិងសន្តិសុខត្រូវបានធានា កិច្ចការបរទេសត្រូវបានពង្រឹងផងដែរ។ ទន្ទឹមជាមួយគ្នានោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅតែបានអនុវត្តន៍យ៉ាងសកម្ម។ នៅតាមមូលដ្ឋានចំនួន ២៣ បានអនុវត្តន៍ការរក្សាគម្លាតសង្គមដោយផ្តល់អាទិភាពកំពូលសម្រាប់ការងារបង្ការនិងទប់ស្កាត់ការរាតត្បាត។ ចំណែកឯតំបន់ចំនួន ៤០ ដែលនៅ សេសសល់ អាស្រ័យលើស្ថានភាពផ្តល់អាទិភាពភាពបត់បែនរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ជាពិសេស រដ្ឋាភិបាលបានដឹកនាំការផ្លាស់ប្តូរទិសដៅក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដោយឆ្ពោះទៅរកការរួមបញ្ចូលគ្នាប្រកបដោយសុខដុមនីយកម្មរវាងការប្រមូលផ្តុំនិងការបែងចែកកម្រិតថ្នាក់។ ក្នុងនោះផ្តោតលើការដឹកនាំនិង បែងចែកថ្នាក់អនុវត្តន៍ ដោយមានបាវចនាថា “ឃុំ សង្កាត់និងទីរួមស្រុកនីមួយៗ ជាបន្ទាយ ពលរដ្ឋម្នាក់ៗគឺជាយុទ្ធជន ហើយប្រជាជនគឺជាមជ្ឈមណ្ឌលនិងជាប្រធានបទនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការដើម្បីគ្រប់គ្រងស្ថានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។  លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងផែនការនិងវិនិយោគទទួលបន្ទុកបង្កើតផែនការនិងសេណារីយ៉ូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top