ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីឡាវបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Phankham Viphavanh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានចាកចេញពីទីក្រុងហាណូយ បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Pham Minh Chinh។
 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Phankham Viphavanh។ 
 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកនាយករដ្ឋមន្រ្តី Phankham Viphavanh អញ្ជើញធ្វើសហប្រធានដឹកនាំសម័យប្រជុំលើកទី៤៤គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ។


ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច លោកនាយករដ្ឋ មន្រ្តី Phankham Viphavanh និងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគី; ចូលរួមពិធីចុះហត្ថលេខា លើឯកសារសហប្រតិ បត្តិការ ពិធីបំផុសឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ; ធ្វើសហប្រធានដឹកនាំ សម័យប្រជុំលើកទី៤៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ព្រមទាំងជួប ប្រាស្រ័យជាមួយសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។ លោកនាយករដ្ឋមន្រ្តី ឡាវ Phankham Viphavanh ក៏បានអញ្ជើញមកជួបសម្ដែងការគួរសមជាមួយអគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong; ជួបសវនាការជាមួយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោក Vuong Dinh Hue; ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវមកដាក់កម្រងផ្កាហើយចូលប្រាង្គ តម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅស្ដូបរំលឹក វិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលី នៅរដ្ឋធានីហាណូយផងដែរ។

នៅក្នុងបណ្ដាជំនួបពិភាក្សាការងារ ជំនួបសវនាការនិងជំនួបប្រាស្រ័យជាន់ខ្ពស់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគោលនយោបាយដ៏ឥតងាករេរបស់ ប្រទេសទាំងពីរ ដែលតែងតែគោរពនិងផ្ដល់អាទិភាពខ្ពស់បំផុតជានិច្ចដល់ការពង្រឹង និងពង្រីកទំនាក់ទំនងដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយវៀតណាម-ឡាវ ឡាវ-វៀតណាម។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកនាយករដ្ឋមន្រ្តី Phankham Viphavanh បានឯកភាពគ្នាក្នុងការសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ សន្ធិសញ្ញា កិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ដោះស្រាយការលំបាក ឧបសគ្គ ផ្ដួចផ្ដើមយន្តការ គោលនយោបាយថ្មីឲ្យបានសមស្របនឹងលក្ខណៈពិសេស នៃទំនាក់ទំនងវៀតណាម-ឡាវ បង្កើតច្រករបៀងគតិយុត្តដោយស្ថិរភាពនិងតម្លាភាព បរិយាកាសអាជីវកម្មអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជួយរំដោះ ប្រភពធនធានដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ។

ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភាគីនានាជាពិសេសគឺ អាស៊ាន អង្គការសហប្រជាជាតិ និងយន្តការ សហប្រតិបត្តិការអនុតំបន់មេគង្គ; រួមជាមួយប្រទេសអាស៊ានដទៃជួយគាំទ្រកម្ពុជា អនុវត្តន៍ប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ខិតខំប្រឹងប្រែង រក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព កុងសង់ស៊ី និងមជ្ឈភាពរបស់អាស៊ាន កសាងសហ គមន៍អាស៊ានប្រកបដោយជោគជ័យ; គាំទ្រកម្ពុជាក្នុងការជំរុញការអនុវត្តកិច្ចព្រម ព្រៀងជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានអំពីបញ្ហាមីយ៉ាន់ម៉ា។ ភាគីទាំងពីរក៏បាន ឯកភាពគ្នា បន្តសម្របសម្រួល រក្សាជំហររួមរបស់អាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រនានា ដែលជាប់ពាក់ព័ន្ធដល់សន្តិភាព និងស្ថិរភាពនៃតំបន់ផងដែរ រួមទាំងបញ្ហាសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top