ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីស្នើឱ្យ WHO ផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់វៀតណាមឱ្យបានឆាប់រហ័សបំផុត

ដើម្បីលើកកម្ពស់ការទូតវ៉ាក់សាំងថែមទៀត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទើបបានផ្ញើលិខិតមួយច្បាប់ជូនលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)។
 

វ៉ាក់សាំងប្រឆាំងកូវីដ -១៩ បានមកដល់វៀតណាមពីប្រភពយន្តការ VOVAX (រូបថត៖ baochinhphu.vn)


នៅក្នុងលិខិត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងថា វៀតណាមកំពុងប្រឈមមុខ នឹងការផ្ទុះឡើងលើទ្រង់ទ្រាយធំ នៃជំងឺរាតត្បាតបញ្តាលពីវីរុសបំប្លែងខ្លួនថ្មី ដែលតា។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ WHO ផ្តល់អាទិភាពក្នុងការផ្គត់ផ្គងវ៉ាក់សាំងដល់វៀតណាម ក្នុងការចែកចាយវ៉ាក់សាំងរបស់ COVAXឲ្យបានឆាប់បំផុតច្រើនបំផុតនិងមុនបំផុតតាមដែលអាចធ្វើទៅបាន។ ទន្ទឹមជាមួយគ្នានេះ លោកក៏មានបំណងចង់ឲ្យ WHO នឹងបន្តគាំទ្រការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រនិងផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង mRNA ដើម្បីជួយវៀតណាមឆ្លងកាត់គ្រាលំបាកនេះ។ ជាពិសេសវៀតណាមមានបំណងទទួលគណៈប្រតិភូអ្នកជំនាញរបស់ WHO ក្នុងពេលឆាប់ៗនេះ ដើម្បីផ្លាស់ប្តូរនិងផ្តល់ការណែនាំជាក់ស្តែងស្តីពីការគាំទ្រការស្រាវជ្រាវនិងផលិតវ៉ាក់សាំងក្នុងប្រទេស។

នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រតួនាទីរបស់ WHO ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top