ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីវៀតណាមស្នើឲ្យធានាសុវត្ថិភាពសម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២

លោកនាយករដ្ឋមន្ត្រីបានលើកសំណើរថា ក្រៅពីការដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីអភិវឌ្ឍន៍បុព្វហេតុអប់រំនោះ គឺចាំបាច់ត្រូវមានដំណោះស្រាយជាក់ស្ដែងនាបច្ចុប្បន្ននេះសម្រាប់ឆ្នាំសិក្សាថ្មី ដោយមានការខិតខំប្រឹងប្រែងខ្ពស់បំផុត យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតក្នុងគ្រាដ៏លំបាក់នេះ។

សន្និសីទទូទាំងប្រទេសបូកសរុបឆ្នាំសិក្សា ២០២០-២០២១ និងអនុវត្តភារកិច្ចឆ្នាំសិក្សា ២០២១-២០២២


នាថ្ងៃទី ២៨ ខែសីហា នៅក្នុងសន្និសីទទូទាំងប្រទេសបូកសរុបឆ្នាំសិក្សា ២០២០-២០២១ និងអនុវត្តភារកិច្ចឆ្នាំសិក្សា ២០២១-២០២២ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថារដ្ឋាភិបាលយល់ និងចែករំលែកការលំបាករបស់ផ្នែកអប់រំទាំងមូល របស់សិស្សានុសិស្ស និស្សិតជាង ២៤ លាននាក់ លោកគ្រូ អ្នកគ្រូរាប់លាននាក់ និងអាណាព្យាបាលរបស់សិស្សានុសិស្សរាប់លាននាក់ចំពោះផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ។

លោកនាយករដ្ឋមន្ត្រីបានលើកសំណើរថា ក្រៅពីការដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីអភិវឌ្ឍន៍បុព្វហេតុអប់រំនោះ គឺចាំបាច់ត្រូវមានដំណោះស្រាយជាក់ស្ដែងនាបច្ចុប្បន្ននេះ សម្រាប់ឆ្នាំសិក្សាថ្មី ដោយមានការខិតខំប្រឹងប្រែងខ្ពស់បំផុត យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតក្នុងគ្រាដ៏លំបាក់នេះ។

ទាក់ទងនឹងផែនការនៃឆ្នាំសិក្សា២០២១-២០២២ នោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងសុខាភិបាលសម្របសម្រួលជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលអនុវត្តន៍ការចាក់វ៉ាក់សាំងលើក្រុមវ័យមនុស្សនីមួយៗ។ សិស្សានុសិស្សដែលទទួលបានការចាក់វាក់សាំងចំនួន ២ ដូស គឺអាចបន្តការសិក្សារៀនសូត្រតាមធម្មតា ដោយអនុវត្តន៍វិធានការ 5K ដូចជាប្រទេសជាច្រើននៅលើពិភពលោល។ ចំពោះមូលដ្ឋានដែលគ្មានជំងឺរាតត្បាត គឺរៀបចំផែនការឲ្យសិស្សានុសិស្សបន្តការសិក្សានៅសាលារៀន ដោយគោរពវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ចំពោះមូលដានដែលមានជំងឺរាតត្បាត៖“ តំបន់ក្រហម” និង“ តំបន់លឿង”៖ គឺបន្តសិក្សារៀនសូត្រតាមអនឡាញ។ ថ្នាក់ដឹកនាំខេត្ត ក្រុងនានាត្រូវផ្ដោតសំខាន់លើការជួយឧបត្ថម្ភដល់សិស្សានុសិស្ស ដែលមានស្ថានភាពរស់នៅលំបាកអំពីមយ្យោបាយសិក្សាតាមអនឡាញសំដៅធានាសមភាពក្នុងការសិក្សារៀនសូត្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top