ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលតម្រូវឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ការងារសុខុមាលភាពសង្គមចំពោះជនអនាថា

 សារទូរលេខបានលើកច្បាស់ថា ការដែលជនអនាថាធ្វើដំណើរជាបន្ត បន្ទាប់នោះ អាចបណ្ដាលឲ្យពួកគេត្រូវឆ្លងកូវីដ ១៩ ហើយឆ្លងបន្តទៅសហគមន៍។

នាថ្ងៃទី២៧ ខែសីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានចុះហត្ថលេខា ចេញផ្សាយសារទូរលេខស្ដីពីការអនុវត្តគោលនយោបាយ សុខុមាលភាពសង្គមចំពោះជនអនាថា ទៅកាន់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈឹម រដ្ឋមន្រ្តីក្រសួងនគរបាល រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ សារទូរលេខបានលើកច្បាស់ថា ការដែលជនអនាថាធ្វើដំណើរជាបន្ត បន្ទាប់នោះ អាចបណ្ដាលឲ្យពួកគេត្រូវឆ្លងកូវីដ ១៩ ហើយឆ្លងបន្តទៅសហគមន៍។ ដូច្នេះ លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឱវាទ មជ្ឈឹម ដឹកនាំកងកម្លាំងនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ច បង្កើនការត្រួតពិនិត្យ ប្រមូលផ្ដុំជនអនាថាលើភូមិសាស្ត្រ ដើម្បីធ្វើតេស្ត ហើយបញ្ជូនទៅក្នុងមូលដ្ឋាន គាំពារសង្គម ឬអង្គការគ្រប់គ្រងផ្សេងៗដើម្បីអនុវត្តន៍ គោលនយោបាយសុខុមាលភាព សង្គម និងបង្ការប្រឆាំងកូវីដ ១៩ តាមបទបញ្ញត្តិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top