ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីនឹងដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយធុរកិច្ច


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)
 

នាព្រឹក​ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ដឹក​នាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ របស់នាយក​រដ្ឋមន្ត្រី​ជាមួយ​ធុរកិច្ច សំដៅដោះស្រាយការលំបាក និងជំរុញផលិតកម្ម ធ្វើអាជីវកម្ម និងបើកដំណើរការ ខឿន​សេដ្ឋ​កិច្ចឡើងវិញ។ កិច្ចប្រជុំនេះ គ្រោងនឹងរៀបចំឡើងនាថ្ងៃទី ៩ ខែឧសភាខាងមុខ តាមរយៈប្រព័ន្ធវីដេអូ ដោយ​មាន​ការចូលរួមរបស់តំណាងប្រមាណ ៩០ ម៉ឺននាក់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំនេះគឺជាឱកាសដើម្បីលើកដំណោះស្រាយ ជួយ​ឧបត្ថម្ភ​ធុរកិច្ច​ក្នុង​ការ​ជំរុញ​ផលិតកម្ម​ ធ្វើពាណិជ្ជកម្ម និងនាំចេញ។ លោកនាយករដ្ឋមន្ត្រីបាន​ឲ្យដឹង​ថា៖​ “ខ្ញុំស្នើ​ថាទោះបី​ជាជួប​ប្រទះ​នឹង​ការ​លំបា​ក​ក៏ ដោយ ប៉ុន្តែ ក្រសួង និងខេត្តក្រុងនានាត្រូវដោះស្រាយផ្ទាល់ជួយសហគ្រាស។ ក្នុងស្មារតីធ្វើ​កំណែ​ទម្រង់​ ផ្លាស់ប្ដូរថ្មី ជំរុញការអភិវឌ្ឍក្នុងគ្រាជួបការលំបាក។ ជាមួយស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងស្មារតី​ផ្លាស់​ប្ដូរថ្មី រៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងការអភិវឌ្ឍ។ ដោយស្មារតីផ្អែកលើទីផ្សារដ៏ធំ ដែលមានចំនួន​ប្រជាជន ១០០ លាននាក់ និងជំរុញខ្លាំងការនាំចេញផងដែរ"។

 
លោកនាយករដ្ឋមន្រ្តី​ក៏បានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា​ ពោលគឺមិនឱ្យលើសពី ៤ ភាគរយ ជាពិសេសវិស័យធនាគារត្រូវតែបន្តបញ្ចុះ​អត្រាការ​ប្រាក់​កម្ចី​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 


top