ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

នាព្រឹកថ្ងៃទី៨ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើ ជាអធិបតីសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់ក្នុងខែកញ្ញា ឆ្នាំ២០២៥ (វគ្គទី១) ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៩។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់។ (រូបថត៖ VOV)

ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តលេខ ៦៦ របស់ការិយាល័យនយោបាយបានបញ្ជាក់ថា ក្នុងឆ្នាំនេះត្រូវតែសម្រេច ការដោះស្រាយនូវឧបសគ្គ និង “បញ្ហាកកស្ទះ” ដែលបណ្តាលមកពីបទប្បញ្ញត្តិច្បាប់ និងស្ថាប័ន ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសសម្រេចបាននូវគោលដៅកំណើន ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំនេះ និងកំណើនពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត ដើម្បី សម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ។ ចាប់តាំងពីដើមអាណត្តិមក រដ្ឋាភិបាលបានរៀបចំសម័យប្រជុំជំនាញចំនួន ៤២ ស្តីពីការតាក់តែងច្បាប់ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងសេចក្ដីសម្រេចចិត្តប្រមាណ ៨០។
ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាលប្រមូល ផ្ដុំការខិតខំប្រឹងប្រែង ទាំងបញ្ញា ពេលវេលា និងធនធានសម្រាប់ការងារតាក់តែងច្បាប់; បន្តស្មារតីផ្លាស់ប្ដូរថ្មី; ផ្តោតលើការពិភាក្សាអំពីបញ្ហាសំខាន់ៗ បញ្ហាធំៗ និងបញ្ហា ដែលនៅមានមតិផ្សេងៗគ្នានៅក្នុងសេចក្តីព្រាងច្បាប់; ធានានូវវឌ្ឍនភាព និង គុណភាពនៃសម័យប្រជុំ៕

top