លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយតំណាងសហគ្រិនវៀតណាម។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរីកចម្រើនដ៏ខ្លាំងក្លា ហើយបានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់បណ្ដា សហគ្រាស និងសហគ្រិនចំពោះប្រទេសជាតិ និងប្រជាជនក្នុងរយៈពេលកន្លងមក។ សហគ្រាសនិងសហគ្រិនមានវត្តមាននៅក្នុងឧស្សាហកម្ម វិស័យផលិតកម្ម និងអាជីវ កម្មស្ទើរតែទាំងអស់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ សហគ្រាសនិងសហគ្រិនជាច្រើន ថែមទាំងបានបង្កើតកេរ្តិ៍ឈ្មោះ អះអាងនូវតម្លៃម៉ាកយីហោរបស់ខ្លួន ដើម្បីឈានចូលទៅក្នុង តំបន់ និងពិភពលោក រួមចំណែកនាំម៉ាកយីហោវៀតណាមឆ្ពោះទៅទូទាំងពិភពលោក និងលើកកំពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិទៀតផង។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅព្រឹត្តិការណ៍។
ដើម្បីបំពេញឱ្យបានល្អបំផុតនូវគោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងឆ្នាំនេះ បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំបន្តបន្ទាប់ទៀត លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា៖
“ទីមួយគឺបង្កើតបរិយាកាសអាជីវកម្មប្រកបដោយអំណោយផល ប្រកួតប្រជែងដោយយុត្តិធម៌រវាងបណ្ដាសមាសភាគសេដ្ឋកិច្ច។ ទីពីរ គឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងស៊ីសង្វាក់គ្នា។ ទីបី គឺបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសនិយាយរួម និងសម្រាប់សហគ្រាសនិង សហគ្រិន និយាយដោយឡែក។ ទីបួន គឺសុក្រិតគំរូគ្រប់គ្រងសហគ្រាសនិងសហគ្រិន ទំនើប កៀរគរធនធានសង្គមទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទីប្រាំ ក្នុង បរិបទបច្ចុប្បន្ន យើងត្រូវការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងសហគ្រិន។ ទីប្រាំមួយ គឺកសាងជួរសហគ្រិនឲ្យសក្តិសមនឹងប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌វីរភាពរបស់ប្រទេសជាតិ”។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កម្លាំងសហគ្រាសនិងសហគ្រិនវៀតណាមនឹង បន្តត្រួសត្រាយផ្លូវក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍របស់ ប្រជាជាតិ ដើម្បីភាពខ្លាំងមាំមួន និងវិបុលភាពរបស់ប្រទេសជាតិនិងដើម្បីសេចក្តីសុខ របស់ប្រជាជន៕