ទិដ្ឋភាពកិច្ចជំនួប។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
រសៀលថ្ងៃទី១៩ ខែមេសា នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបគណៈប្រតិភូទីភ្នាក់ងារសារព័ត៌មាននានា អញ្ជើញមកក្រុងហាណូយ ចូលរួមសន្នសីទលើកទី៤៤ នៃគណៈប្រតិបត្តិរៀបចំទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិក OANA។ រួមទទួលជំនួបមានលោក ង្វៀន ឌឹកឡើយ (Nguyen Duc Loi) សមាជិកមជ្ឈិមបក្ស អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាទីភ្នាក់ងារសារព័ត៌មានម្ចាស់ការរៀបចំសន្និសីទគណៈកម្មការប្រតិបត្តិ OANA លើកទី៤៤ និង លោក Aslan Aslanov ប្រធាន OANA អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន Azertac, Azerbaijan។
នៅកិច្ចជំនួប តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អបអរសាទរថ្នាក់ដឹកនាំ ទីភ្នាក់ងារសារព័ត៌មានតំបន់អាស៊ី -ប៉ាស៊ីហ្វិក ទើបបញ្ចប់ប្រកបដោយជោគជ័យ សន្និសីទលើកទី៤៤ នៃគណៈកម្មការប្រតិបត្តិ OANA រៀបចំដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។
លោកនាយករដ្ឋមន្រ្តី វាយតម្លៃប្រធានបទដែលសន្និសីទជ្រើសយក “ដើម្បីមូលដ្ឋានកាសែតជំនាញ និង ភាពច្នៃប្រឌិត” និង ប្រធានបទឯកទេស ក្នុងក្របខណ្ឌកិច្ចប្រជុំ នេះជាខ្លឹមសារមានលក្ខណៈព័ត៌មានខ្ពស់ក្នុងបរិបទ ព័ត៌មានអន្តរជាតិប្រព្រឹត្តទៅស្មុគស្មាញដូចសព្វថ្ងៃ។
តាងនាមគណៈប្រតិភូ លោក Aslan Aslanov គោរពអរគុណលោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានលះបង់ពេលវេលាអញ្ជើញមកជំនួប។ លោក Aslan Aslanov ក៏អរគុណដល់រដ្ឋាភិបាល និង ស្ថាបនមិត្តភាពវៀតណាម បានបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំ។ ទន្ទឹមនោះអរគុណ និងជូនពរទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលបានរៀបចំហ្មត់ចត់ជោគជ័យព្រឹត្តិការណ៍សំខាន់នេះ។ បង្កើតវេទិកា កាលានុវត្តភាពងាយស្រួលដល់ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់ ផ្លាស់ប្តូរព័ត៌មាន វិជ្ជាជីវៈ និង បង្កើនកិច្ចសហប្រតិបត្តិការ។
នាឱកាសនេះ លោកប្រធាន OANA Aslan Aslanov បានអរគុណដល់ការយកចិត្តទុកដាក់ ឧបត្ថម្ភ និង បង្កលក្ខណៈងាយស្រួលរបស់ស្ថាបនមុខងារ អង្គការពាក់ព័ន្ធរបស់វៀតណាម ចំពោះទីភ្នាក់ងារសារព័ត៌មាននានា ដែលចូលរួមសន្និសីទ។ លោក Aslan Aslanov ក៏ឱ្យដឹងថាក្នុងប៉ុន្មានឆ្នាំកន្លង ទីភ្នាក់ងារសារព័ត៌មាន Azerbaijan បានពង្រាយសកម្មភាពសហការយ៉ាងច្រើននឹងទីភ្នាក់ងារសារព័ត៌មានវៀតណាម។ សន្និសីទលើកនោះ ក៏ជាកាលានុវត្តភាពល្អ សម្រាប់ភាគីទាំងពីរពង្រាយខ្លឹមសារ នាំទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និង ប្រាកដប្រជាជាង៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណមា