ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ មានទំនុកចិត្តដើម្បីបើកប្រទេសឡើងវិញ ប្រកបដោយសុវត្ថិភាពប៉ុន្តែជាដាច់ខាតមិនធ្វេសប្រហែសនឹងជម្ងឺរាតត្បាតឡើយ

នាព្រឹកថ្ងៃទី២៧ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ជាមួយខេត្តក្រុង ទាំងអស់អំពីការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតក្នុងអំឡុងបុណ្យតេតប្រពៃណីឆ្នាំខាល ចត្វាស័ក។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)


នេះជាកិច្ចប្រជុំសំដៅពិនិត្យឡើងវិញ វាយតម្លៃពីការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតនិងបញ្ហាលេចចេញដែលត្រូវការដកបទពិសោធន៍ ដើម្បីកែតម្រូវឲ្យទាន់ពេល វេលា ព្រមទាំងតម្រង់ទិសសម្រាប់ភារកិច្ចស្នូលនាពេលខាងមុខផងដែរ។ គោលដៅ ដែលបានដាក់ចេញដោយលោកនាយករដ្ឋមន្រ្តីនោះ គឺបង្ការទប់ស្កាត់ គ្រប់គ្រងជម្ងឺរាត ត្បាតឲ្យមានប្រសិទ្ធភាពផង ព្រមទាំងរៀបចំឲ្យប្រជាជនទទួលអំណរបុណ្យតេតឲ្យ មានសុវត្ថិភាព សប្បាយរីករាយផង។

លោកនាយករដ្ឋមន្រ្តីបន្តសង្កត់ធ្ងន់លើសំណូមពរអំពីការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងក្នុងនិទាឃរដូវឆ្នាំ២០២២ ដោយមានគោលដៅដល់ដំណាច់ខែមករា នឹង សម្រេចរួចរាល់ការចាក់ដូសទី២ជូនមនុស្សអាយុពី១២ដល់១៧ឆ្នាំ; ក្នុងត្រីមាសទី១ សម្រេចរួចរាល់ការចាក់ដូសទី៣ជូនមនុស្សអាយុពី១៨ឆ្នាំឡើងទៅ លើកលែងតែមុខសញ្ញាដែលមិនត្រូវបានកំណត់; បន្តស្រាវជ្រាវដើម្បីដាក់ពង្រាយបែបបទហើយ ចាក់វ៉ាក់សាំងជូនកុមារអាយុពី៥ដល់១១ឆ្នាំ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកច្បាស់ថា វីរុសបំប្លែងថ្មី Omicon បានជ្រាបចូលវៀតណាម ដូច្នេះជាដាច់ខាតមិនត្រូវធ្វេសប្រហែស អត្តនោម័ត បាត់បង់ភាពប្រុងប្រយ័ត្ន ក្នុងអំឡុងបុណ្យតេត។ តាមលោកនាយករដ្ឋមន្រ្តីថា អាស្រ័យលើអត្រាចាក់វ៉ាក់សាំង និងបទពិសោធន៍ វិធានការនិងរូបមន្តដែល ត្រូវបានបូកសរុបមក វៀតណាមមានមូលដ្ឋានដើម្បីជឿជាក់លើខ្លួនឯងក្នុងការងារ បង្ការទប់ស្កាត់ជម្ងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


top