ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ផ្តល់ នូវអ្វីៗដែលល្អបំផុតជូនទីក្រុងហូជីមិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីដំណោះស្រាយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩ ឲ្យមានប្រសិទ្ធភាព។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញ ក្នុងការដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមជាមួយការគៀងគរកម្លាំងសាមគ្គីដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ លោកនាយក រដ្ឋមន្រ្តីក៏បានឲ្យដឹងថែមទៀតថា អចិន្រ្តៃយ៍រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានយល់ព្រមឲ្យទីក្រុងហូជីមិញអនុវត្តន៍សារាចរណ៍លេខ១៦ ស្ដីពីការរក្សាគម្លាត សង្គមនៅទីក្រុងក្នុងរយៈពេល១៥ថ្ងៃដើម្បីទប់ស្កាត់ គ្រប់គ្រងនិងរុញថយក្រោយជម្ងឺ រាតត្បាត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានក្រើនរំលឹកថា ទោះជាធ្វើការ រក្សាគម្លាតសង្គមក៏ដោយ ប៉ុន្តែមិនត្រូវធ្វើឲ្យច្របូកច្របល់ជីវភាពរស់នៅរបស់ ប្រជាជនទេ ព្រមទាំងធានាសន្តិសុខសណ្ដាប់ធ្នាប់ យកសុខភាពនិងអាយុជីវិតរបស់ ប្រជាជនជាចម្បង។  លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ “ក្នុងស្ថានភាពកាន់តែលំបាក          និងស្មុគស្មាញ គឺយើងត្រូវសាមគ្គីគ្នា ឯកភាពគ្នា រក្សាយ៉ាងរឹងមាំនូវគោលការណ៍ ពង្រីកបញ្ញាសមូហភាពជ្រើសរើសដំណោះស្រាយដែលល្អបំផុតដើម្បីរៀបចំអនុវត្តន៍ប្រមូលផ្តុំកម្លាំងរបស់ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងរក្សាស្ថានភាពប្រកបដោយស្ថិរភាព។ ទន្ទឹមនឹងនេះ យើងត្រូវអត់ធ្មត់ ខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានគោលដៅ និងដំណោះស្រាយដែលបានដាក់ចេញ។ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុងហូជីមិញគឺមិនធ្លាប់មានពីមុនមកឡើយ ដូច្នេះហើយ យើងត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្តែង ក៏ដូចជាចាត់វិធានការផង និងដកបទពិសោធន៍ផងដែរ”។

នៅកិច្ចប្រជុំនេះដែរ តំណាងក្រសួងសុខាភិបាលបានលើកសំណើរពីវិធានការ មួយចំនួនដែលចាំបាច់ត្រូវអនុវត្តន៍នៅទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្តជុំវិញ ខ្លះៗទៀតដូចជា៖ ផ្ដល់អាទិភាពខ្ពស់បំផុតដល់កន្លែងដែលជម្ងឺកំពុងផ្ទុះរាលដាល; អនុវត្តយ៉ាងម៉ឺងម៉ាត់វិធានការធ្វើចត្តាឡីស័ក រក្សាគម្លាតសង្គមតាមទ្រង់ទ្រាយដ៏សម ស្របនឹងស្ថានភាពជម្ងឺរាតត្បាត ស្រាវជ្រាវអនុវត្តជាសាកល្បងការធ្វើ ចត្តាឡីស័កមុខ សញ្ញា F១ នៅហ្នឹងផ្ទះ; ផ្លាស់ប្ដូរយុទ្ធសាស្ត្រធ្វើតេស្តឲ្យស្របតាមស្ថានភាពជម្ងឺរាត ត្បាត; រឹតបន្តឹងការងារគ្រប់គ្រង ត្រួតពិនិត្យនៅតាមមណ្ឌលឧស្សាហកម្មនៅមូលដ្ឋាន; រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងឲ្យមានសុវត្ថិភាព ប្រសិទ្ធភាព។ ល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top