ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យពន្លឿនការផលិតវ៉ាក់សាំងនៅក្នុងប្រទេស

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរថា ចាំបាច់ត្រូវផ្ដោតសំខាន់លើការដឹកនាំ បញ្ជាណែនាំ បង្កលក្ខណៈងាយស្រួលបំផុត ផ្ដល់អាទិភាពលើការរៀបចំប្រភពកម្លាំង ដើម្បីជំរុញការសិក្សាស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យា ដើម្បីប្រើវ៉ាក់សាំង ដែលផលិតក្នុងប្រទេសឲ្យបានឆាប់ៗបំផុត បម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទៅពិនិត្យមូលដ្ឋានផលិតវ៉ាក់សាំង (រូបថត៖ VGP)
 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទៅទស្សនាក្រុមហ៊ុន VABIOTECH (រូបថត៖ VGP)
 

ក្រោយពីដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះនៅតាមមូលដ្ឋានផលិតវ៉ាក់សាំង និងថ្នាំជីវសាស្ត្រវេជ្ជសាស្រ្តបម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរថា ចាំបាច់ត្រូវផ្ដោតសំខាន់លើការដឹកនាំ បញ្ជាណែនាំ បង្កលក្ខណៈងាយស្រួលបំផុត ផ្ដល់អាទិភាពលើការរៀបចំប្រភពកម្លាំង ដើម្បីជំរុញការសិក្សាស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យា ដើម្បីប្រើវ៉ាក់សាំង ដែលផលិតក្នុងប្រទេសឲ្យបានឆាប់ៗបំផុត បម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ជាក់ស្ដែង ខិតខំប្រឹងប្រែង យ៉ាងហោចណាស់គឺខែមិថុនា ឆ្នាំ ២០២២ វៀតណាមអាចផលិតបានវ៉ាក់សាំង ប៉ុន្តែត្រូវគោរពតាមដំណើការ បទប្បញ្ញត្តិរបស់វៀតណាម និងអង្គការសុខភាពពិភពលោក (WHO) យ៉ាងម៉ឺងម៉ាត់ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់។

លោកនាយករដ្ឋមន្រ្តីបានប្រគល់ឲ្យក្រសួងសុខាភិបាល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំផែនការផ្ទេរប្រគល់ សិក្សាស្រាវជ្រាវ ផលិត និងទទួលស្គាល់វ៉ាក់សាំង; ម្ចាស់ការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ WHO ដើម្បីអនុវត្តន៍វិធានការចាំបាច់នានាតាមបទប្បញ្ញត្តិស្តីពីការទទួលស្គាល់វ៉ាក់សាំងដែលផលិតនៅវៀតណាម។ ទន្ទឹមនឹងនេះ បន្តសុក្រិតរបៀបរបប យន្តការគោលនយោបាយបម្រើការសិក្សាស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតវ៉ាក់សាំង ដើម្បីអាចផលិតវ៉ាក់សាំងក្នុងប្រទេសឲ្បបានឆាប់ៗ បម្រើតម្រូវការរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top