ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ត្រូវការកិច្ចសន្ទនា ២០៤៥ នៅតំបន់ដីសណ្ដទន្លេ Cuu Long

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ក្នុងអំឡុងរាប់សិបឆ្នាំកន្លងមក ជាពិសេសប៉ុន្មានឆ្នាំថ្មីនេះ បក្សនិងរដ្ឋវៀតណាមមានគោលជំហរ គោលនយោបាយជាច្រើនដើម្បីជំរុញការអភិវឌ្ឍនៃតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេស គឺក្នុងបរិបទបច្ចុប្បន្ន ដែលតំបន់នេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ។

អញ្ជើញថ្លែងមតិសន្និដ្ឋានៅកិច្ចប្រជុំលើកទី៣អំពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពតាមទិសបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៣ មីនា នៅទីក្រុង Can Tho នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ក្នុងអំឡុងរាប់សិបឆ្នាំកន្លងមក ជាពិសេសប៉ុន្មានឆ្នាំថ្មីនេះ បក្សនិងរដ្ឋវៀតណាមមានគោលជំហរ គោលនយោបាយជាច្រើនដើម្បីជំរុញការអភិវឌ្ឍនៃតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសគឺក្នុងបរិបទបច្ចុប្បន្ន ដែលតំបន់នេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ។

ទោះបីជា ការអនុវត្តសេចក្ដីសម្រេចចិត្តលេខ១២០ស្ដីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពនិងបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេល៣ឆ្នាំកន្លងមក សម្រេចបានលទ្ធផលដំបូងជាវិជ្ជមានក៏ដោយ ប៉ុន្តែ តាមលោកនាយករដ្ឋមន្រ្តីចាត់ទុកថា នៅតែមានភារកិច្ចជាច្រើនដែលបណ្ដាក្រសួង ស្ថាប័ននិងមូលដ្ឋានចាំបាច់ត្រូវធ្វើនាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា កាលពីសប្ដាហ៍មុន រដ្ឋាភិបាលបានរៀបចំកិច្ចសន្ទនា ២០៤៥ សំដៅស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រទេសជាតិសម្រាប់ដំណាក់កាល២៥ឆ្នាំខាងមុខ។ ដោយ ឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យរៀបចំកិច្ចសន្ទនា ២០៤៥ មួយទៀតនៅតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ ដើម្បីស្វែងរកដំណោះស្រាយនាំតំបន់អភិវឌ្ឍប្រកបដោយវិបុលភាពជាមួយប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖“តំបន់ដីសណ្ដទន្លេ Cuu Long ជាទីកន្លែងដែលកើតនិងប្រមូលផ្ដុំអ្នកមានទេពកោសល្យជាច្រើន។ យើងត្រូវចាត់ទុកនេះជាប្រភពធនធានដ៏សំខាន់ជួរមុខក្នុងយុទ្ធសាស្ត្រទប់ទល់នឹងបញ្ហាប្រឈមនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ប្រភពធនធានខាងហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធក៏មានសារសំខាន់ដែរ ប៉ុន្តែសំខាន់បំផុតគឺជាធនធានមនុស្ស ជាសារធាតុប្រផេះ ប្រាជ្ញា ជាអារម្មណ៍និងភាពក្លាហាន។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមស្នើឲ្យតំបន់ដីសណ្ដទន្លេ Cuu Long នឹងរៀបចំវេទិកាមួយក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា ២០៤៥ សំដៅជួបជុំជាមួយជួរបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ និងធុរជន ដែលបាននិងកំពុងវិនិយោគនៅហ្នឹងតំបន់នេះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top