ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ កសិកម្មត្រូវតែជាវិស័យនាំចេញសំខាន់ៗរបស់ប្រទេសជាតិ

នារសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទអនឡាញ់ ដើម្បីបូកសរុបការងារឆ្នាំ ២០១៩ និងដាក់ចេញនូវភារកិច្ចសម្រាប់ឆ្នាំ ២០២០។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ

អញ្ជើញថ្លែងមតិនៅឯសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវគោលដៅសំខាន់ៗ សម្រាប់ផ្នែកកសិកម្ម ព្រមទាំងសង្កត់ធ្ងន់ថា វិស័យកសិកម្មត្រូវតែដើរតួនាទីកាន់តែល្អជាងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច។ ជាពិសេស នៅឆ្នាំ ២០២០ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP របស់កសិកម្មនឹងឈានដល់ ៣%។ ទន្ទឹមជាមួយគ្នានោះ ការនាំចេញផលិតផល កសិកម្ម រុក្ខាប្រមាញ់និងនេសាទមានចំនួនជាង ៤៣ ពាន់លានដុល្លារអាមេរិកនិងបង្កើតថ្មីនូវសហករណ៍កសិកម្មចំនួន ២០០០ ផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “វិស័យកសិកម្មត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធ ដោយចាត់ទុក ការអភិវឌ្ឍកសិកម្ម ឧស្សាហកម្ម ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ការអភិរក្សផលិតផលកសិកម្មត្រូវស្របតាមសញ្ញានិងតម្រូវការនៃទីផ្សារ រួមទាំងការពង្រីកទីផ្សារ សុទ្ធតែជាចំណុច លោតផ្លោះរបស់ផ្នែកក្នុងឆ្នាំ ២០២០ និងបណ្តាឆ្នាំបន្តបន្ទាប់។ ទីពីរគឺរក្សាគុណភាពនិងកិត្យានុភាពក្នុងផលិតផលកសិកម្ម។ ជាពិសេស គឺការពង្រីកទីផ្សារ ក្នុងនោះមានទីផ្សារសហភាពអឺរ៉ុប (EU) ដែលមាន ២៨ ប្រទេសផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យវិស័យកសិកម្ម បង្កើនការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វឡើងវិញ ស្របតាមតម្រូវការទីផ្សារនិងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមជាមួយគ្នានោះបន្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសទទួលបានកាតបៃតងជំនួសឱ្យកាត លឿងរបស់ EC សម្រាប់វិស័យជលផល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top