ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី៖ ធ្វើឲ្យតំបន់ដីសណ្ដទន្លេក្រហមក្លាយជាតំបន់កម្លាំងជំរុញការអភិវឌ្ឍឈានមុខគេ

នាថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅសន្និសីទអនុវត្តកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារសន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម និងការជំរុញការវិនិយោគក្នុងតំបន់ជាមួយនឹងប្រធានបទ "តំណភ្ជាប់សម្រាប់ការអភិវឌ្ឍ - ការច្នៃប្រឌិត - បៃតង និងនិរន្តរភាព”។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VOV) ប្រតិភូចូលរួមសន្និសីទ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងសន្និសីទដោយក្រសួងផែនការ និងវិនិយោគរៀបចំឡើង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ចាំបាច់ត្រូវពង្រីកសក្តានុពល និងគុណសម្បត្តិលេចធ្លោសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃដីសណ្ដទន្លេក្រហម ដើម្បីឲ្យតំបន់ក្លាយជាតំបន់អភិវឌ្ឍន៍ឈានមុខគេ ដែលដើរតួនាទីតម្រង់ទិស និងដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការផ្លាស់ប្តូរគំរូកំណើនរបស់ប្រទេសជាតិ៖

បច្ចុប្បន្ននេះ ត្រូវផ្តោតលើការសុក្រិតតបទប្បញ្ញត្តិរៀបចំផែនការមេ និងគោលនយោបាយតភ្ជាប់ក្នុងតំបន់។ យើងធ្វើផង និងរៀនពីបទពិសោធន៍ផង ជាពិសេសបទពិសោធន៍ដែលយើងប្រមូលបានក្នុងដំណើរការរៀបចំផែនការមេ។ ការងាររៀបចំផែនការមានសារៈសំខាន់ណាស់ ហើយការងាររៀបចំផែនការត្រូវតែបង្កើតការលើកទឹកចិត្តថ្មី បង្កើតកម្លាំងជំរុញថ្មី បង្កើតកន្លែងអភិវឌ្ឍន៍ថ្មី បង្កើតការបំផុសគំនិតថ្មី ក៏ដូចជាបង្កើតតម្លៃបន្ថែមថ្មី។ ការរៀបចំផែនការល្អ នឹងមានគម្រោងល្អ មានគម្រោងល្អជាមួយអ្នកវិនិយោគល្អ ហើយមានអ្នកវិនិយោគល្អ នឹងមានប្រសិទ្ធភាព ហើយមានប្រសិទ្ធភាព តើបបង្កើនតម្លៃបន្ថែមនៃមូលដ្ឋាន

លោកនាយករដ្ឋមន្ត្រីស្នើជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ; អភិវឌ្ឍន៍ប្រព័ន្ធទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម; អភិវឌ្ឍន៍តំបន់ឱ្យក្លាយជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេ ដែលទាក់ទងនឹងការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសទាំងមូល៕


top