ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅទស្សនាសាកលវិទ្យាល័យចំណាស់ជាងគេនៅស៊ុយអែត លើកទឹកចិត្តដល់ជនវៀតណាមដែលប្រាថ្នាឈ្នះរង្វាន់ណូបែល

នារសៀលថ្ងៃទី ១៣ មិថុនា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅស៊ុយអែត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅទស្សនា និងជួបធ្វើការនៅសាកលវិទ្យាល័យ Uppsala នៃទីក្រុង Uppsala។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញដែលទទួលបានរង្វាន់ណូបែលមកពីសាកលវិទ្យាល័យ Uppsala (រូបថត៖ Duong Giang/TTXVN)

អញ្ជើញទៅទស្សនាសាលានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសម្តែងការកោតសរសើរចំពោះប្រវត្តិសាស្ត្រ ឋានៈអន្តរជាតិ និងគុណភាពឆ្នើមរបស់សាកលវិទ្យាល័យ Uppsala ដែលជាគំរូគួរជាឯកសារយោងសម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាកលវិទ្យាល័យ Uppsala ចងសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យជាតិមួយនៅ វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ស្រាវជ្រាវ រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងនវានុវត្តន៍រវាងប្រទេសទាំងពីរ ដែលទើបត្រូវបានបង្កើតឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា និស្សិតនិងសិក្ខាកាមស្រាវជ្រាវវៀតណាមតែងតែខិតខំ ច្នៃប្រឌិត   មានមហិច្ឆតាវែងឆ្ងាយ ព្យាយាមសិក្សា និងស្រាវជ្រាវឱ្យបានល្អ ទន្ទឹមនឹងនោះ ពង្រឹងការយល់ដឹងអំពីច្បាប់ និងវប្បធម៌ក្នុងស្រុក និងអនុវត្តជំនាញ ដូច្នេះនៅពេលក្រោយ មិនថាធ្វើការនៅប្រទេសស៊ុយអែត ឬនៅវៀតណាម នោះហើយ គេនឹងធ្វើបានល្អ។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសាលាបន្តជួយនិងបង្កើតលក្ខខណ្ឌ សម្រាប់និស្សិតវៀត ណាម និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សាដើម្បីសិក្សា និងស្រាវជ្រាវ ដោយរំពឹងថានឹងក្លាយជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យ ដែលអាចនឹងទទួលបានរង្វាន់ណូបែលនៅទសវត្សរ៍ខាងមុខ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបជាមួយនិស្សិតវៀតណាម និងសិក្ខាកាមស្រាវជ្រាវក្រោយឧត្តមសិក្សាដែលកំពុងសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យ Uppsala (រូបថត៖ Duong Giang/TTXVN)

 

នារសៀលថ្ងៃទី ១៣ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយវិទ្យាស្ថានវេជ្ជសាស្ត្រ Karolinska ប្រទេស ស៊ុយអែត។

ដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យ Uppsala គឺជាសកម្មភាពចុងក្រោយរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសស៊ុយអែត៕


top