ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិដែលបានជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងការបរទេស និងក្រសួងសុខាភិបាលបានសម្របសម្រួលរៀបចំពិធីជួបសំណេះសំណាលនិងថ្លែងអំណរគុណដៃគូអន្តរជាតិដែលជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់វៀតណាម។ នាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមនិងថ្លែងមតិក្នុងពិធី។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមជំនួបសំណេះសំណាលជាមួយដៃគូអន្តរជាតិដែលបានជួយឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ ១៩ ដល់វៀតណាម (រូបថត៖ Duong Giang/TTXVN)  

នៅក្នុងពិធីនេះ ដៃគូអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត ជាពិសេសការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ មកទល់នឹងពេលនេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក វៀតណាមបានជំនះរាល់ការលំបាក ជំនះលើបញ្ហាប្រឈមនិងសម្រេចបានលទ្ធផលគួរអោយចាប់អារម្មណ៍ក្នុងការបង្ការជំងឺរាតត្បាត ដោយសារវៀតណាមមានការផ្លាស់ប្ដូរការគិតនិងមានវិធានការទាន់ពេលវេលានិងទទួលបានការស្រុះចិត្តគំនិងរបស់ប្រជាជននិងសហគមន៍ ធុរកិច្ច។ លើសពីនេះ វៀតណាមបានទទួលការជួយឧបត្ថម្ភពីមិត្តភ័ក្តិនិងដៃគូអន្តរជាតិ សាមគ្គីភាពនិងការគាំទ្រពីបណ្តាប្រទេស អង្គការនិងបុគ្គលនានាជុំវិញពិភពលោកលើវិស័យវ៉ាក់សាំងនិងថ្នាំព្យាបាល។ ការឧបត្ថម្ភទាំងនេះមានតម្លៃជាពិសេស ពីព្រោះចំពេលដែល វៀតណាមកំពុងប្រឈមមុខនឹងការលំបាកបំផុត ដែលបង្ហាញពីស្មារតីសាមគ្គីភាពដ៏បរិសុទ្ធ មិត្តដែលតែងតែជួយគ្នាទៅវិញទៅមកនាគ្រាលំបាក

តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើជូនឯកអគ្គរដ្ឋទូត តំណាងប្រទេស បណ្តាអង្គការនៃអង្គការសហប្រជាជាតិដែលអញ្ជើញចូលរួមពិធីនេះ និងតាមរយៈភ្ញៀវកិត្តិយសសេចក្តីគោរពចំពោះភាពជាដៃគូ ការរួមចំណែក ការគាំទ្រ សកម្មភាពជាក់ស្តែង និងទាន់ពេលវេលាចំពោះវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ នៅឆ្នាំ ២០២២ នេះ វៀតណាមខិតខំក្លាយជាឆ្នាំនៃជ័យជំនះលើជំងឺរាតត្បាតជាបណ្តើរៗ ឈានចូលដល់ការ ប្រក្រតីភាពជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជំរុញការស្តារឡើងវិញយ៉ាងឆាប់រហ័ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ការថែរក្សាសន្តិសុខសង្គម ធានាយ៉ាងរឹងមាំនូវការការពារជាតិ សន្តិសុខ សង្គម សណ្តាប់ធ្នាប់ សុវត្ថិភាព និងធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ៕


top