ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃខេត្ត Quang Ngai

នារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ngai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្ត។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Quang Ngai។ (រូបថត៖ Vu Khuyen/VOV)  

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្គាល់លទ្ធផលដែល Quang Ngai សម្រេចបានក្នុងឆ្នាំកន្លងទៅ។ ពោលគឺខេត្តសម្រេចបាន និងលើសពីគោលដៅសេដ្ឋកិច្ចសង្គម ២៥/២៥ នៃផលិតផលក្នុងស្រុកសរុប (GRDP) របស់ខេត្ត បានកើនឡើង ៨,០៨% ទ្រង់ទ្រាយសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី៤/១៤ នៅតំបន់ភាគកណ្តាលភាគខាងជើង និងឆ្នេរសមុទ្រកណ្តាល។

ក្នុងឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យខេត្ត Quang Ngai បន្តផ្កាស់ប្តូរសកម្មភាពឲ្យកាន់តែស្វាហាប់ និងប្រកបដោយប្រសិទ្ធភាព ខិតខំសម្រេចបានលទ្ធផលខ្ពស់បំផុតក្នុងភារកិច្ចឆ្នាំ ២០២៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២១ - ២០២៥។ លោកនាយករដ្ឋមន្ត្រី បានកត់សម្គាល់ជាពិសេសថា ខេត្តត្រូវពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្សាភ្ជាប់ជាមួយនឹងនឹងការផ្លាស់ប្តូរកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតចំណុចលោតផ្លោះអំពីផលិតភាព គុណភាព ប្រសិទ្ធភាព និងបង្កើនការប្រកួតប្រជែង លើកកម្ពស់ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃអន្តរជាតិ។ ទន្ទឹមនឹងនោះ ថែរក្សា និងលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ពិសេសរបស់ប្រជាជាតិ និងប្រជាជនខេត្ត Quang Ngai៕


top