ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីនៃសម័យប្រជុំលើកទី១៤ គណៈកម្មាធិការដឹកនាំការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ចាប់តាំងពីសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការដឹកនាំ ស្ថានភាពពិភពលោកមានការផ្លាស់ប្ដូរជាច្រើន ដែលប៉ះពាល់ផ្ទាល់ដល់ប្រទេសវៀតណាម។
  លោកនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការដឹកនាំស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មាធិការដឹកនាំស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់បណ្តាញជាមួយខេត្ត-ក្រុងចំណុះមជ្ឈឹមចំនួន ៦៣។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ចាប់តាំងពីសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការដឹកនាំ  ស្ថានភាពពិភពលោកមានការផ្លាស់ប្ដូរជាច្រើន ដែលប៉ះពាល់ផ្ទាល់ដល់ប្រទេសវៀតណាម។ ទោះបីជាជួបប្រទះការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងទូទាំងប្រទេស ហើយសេដ្ឋកិច្ចសង្គមត្រូវបានស្តារឡើងយ៉ាងឆាប់រហ័សនិងមានកំណើនគួរឲ្យកត់សម្គាល់។ ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីត្រូវបានរក្សា។ នយោបាយស្ថិរភាព។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពត្រូវបានធានា។ កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានពង្រឹង វិស័យទេសចរណ៍បានបើកឡើងវិញ និងសិស្សានុសិស្សភាគច្រើនបានវិលត្រឡប់មកសាលារៀនវិញ។

ថ្វីត្បិតដូច្នេះក៏ដោយ ស្ថានភាពជំងឺរាតត្បាតនៅតែពិបាកទស្សន៍ទាយ ជាពិសេសនៅពេលដែលវីរុសបំប្លែងប្រភេទថ្មីនៃ SARS-CoV-2 អាចនឹងលេចឡើង តាមនោះ ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជួបការពិបាកយ៉ាងខ្លាំងដែរ ហេតុដូច្នេះលោកនាយករដ្ឋមន្ត្រីបានស្នើកុំឲ្យមានការធ្វេសប្រហែសទាល់តែសោះ។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំលើកនេះ គឺដើម្បីវាយតម្លៃឡើងវិញនូវលទ្ធផលនៃការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលកន្លងមក ហើយដកមេរៀនពីបទពិសោធន៍; ពិភាក្សា ព្យាករណ៍ស្ថានភាព បង្កើតសេណារីយ៉ូ ដំណោះស្រាយនិងភារកិច្ចសម្រាប់ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនាពេលខាងមុខ៕


top