ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ឆ្នាំ ២០២២ និងខែមករា ឆ្នាំ ២០២៣នោះ ក្នុងជោគជ័យជារួមរបស់ប្រទេសជាតិទាំងមូល គឺមានការរួមចំណែកជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពនៃការងារធ្វើកំណែទម្រង់រដ្ឋបាល។
លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការ ដើម្បីធ្វើការបូកសរុបការងារឆ្នាំ ២០២២ និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០២៣។

អញ្ជើញថ្លែងក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ឆ្នាំ ២០២២ និងខែមករា ឆ្នាំ ២០២៣នោះ ក្នុងជោគជ័យជារួមរបស់ប្រទេសជាតិទាំងមូល គឺមានការរួមចំណែកជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពនៃការងារធ្វើកំណែទម្រង់រដ្ឋបាល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូទាំងអស់ធ្វើការវាយតម្លៃ និងស្រាយបំភ្លឺនូវរាល់លទ្ធផលដែលសម្រេចបាន ដាក់ចេញគោលដៅ ភារកិច្ច និងដំណោះស្រាយជាក់ស្ដេង ដើម្បីអនុវត្តន៍ផែនការប្រតិបត្តិការឆ្នាំ២០២៣ ឱ្យបានល្អ ។ តាមនោះ ជួយបង្កលក្ខណៈងាយស្រួលបំផុត កាត់បន្ថយការចំណាយរបស់ប្រជាជន សហគ្រាស កាត់បន្ថយតម្លៃទំនិញ បង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញ សហគ្រាស ខឿនសេដ្ឋកិច្ច ជំរុញខ្លាំងផលិតកម្ម ធ្វើអាជីវកម្ម បង្កើតការងារធ្វើជូនប្រជាជន ជំរុញការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឡើងិវញ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពដើម្បីប្រទេសជាតិខ្លាំងមាំមួន ប្រជាជនកាន់តែសម្បូរធូធារ និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕


top