ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំរុញផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសរដ្ឋ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយសហគ្រាសរដ្ឋនៅទូទាំងប្រទេសអំពីការជំរុញផលិតកម្ម អាជីវកម្ម និងការវិនិយោគអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយសហគ្រាសរដ្ឋនៅទូទាំងប្រទេសអំពីការជំរុញផលិតកម្ម អាជីវកម្ម និងការវិនិយោគអភិវឌ្ឍន៍។ (រូបថត៖ VGP)

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មី និងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់សហគ្រាសរដ្ឋ គឺជាភារកិច្ច សំខាន់មួយនៃគ្រប់កម្រិត និងគ្រប់ផ្នែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ សហគ្រាស រដ្ឋដើរតួនាទីគន្លឹះ និងជាកម្លាំងសម្ភារៈដ៏សំខាន់នៃសេដ្ឋកិច្ចរដ្ឋ រួមចំណែកដល់ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព តុល្យភាពសំខាន់ៗត្រូវបានធានាជាស្ថាពរ; បំណុលសាធារណៈ បំណុលរដ្ឋាភិបាល បំណុលបរទេសជាតិ និងការចំណាយលើសថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងល្អ; ទីផ្សារ រូបិយវត្ថុមានស្ថេរភាពជាមូលដ្ឋាន អត្រាការប្រាក់បន្តនិន្នាការថយចុះ; ការនាំចេញបន្ត សន្ទុះកំណើនឡើងវិញ ទំហំនាំចេញសម្រេចបាន២២៧,៧ពាន់លានដុល្លារអាមេរិក ខណៈដែលទំហំនាំចូលសម្រេចបាន២០៧,៥ពាន់លានដុល្លារ; អតិរេកពាណិជ្ជកម្ម ទទួលបានជិត ២០,២ ពាន់លានដុល្លារ...
តាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីឲ្យសហគ្រាសរដ្ឋពិតជា ក្លាយជា “កម្លាំងសម្ភារៈសំខាន់នៃសេដ្ឋកិច្ចរដ្ឋ” ដែលដឹកនាំសមាសភាគសេដ្ឋកិច្ចផ្សេង ទៀតនោះ ចាំបាច់ត្រូវកំណត់ចំណុចកកស្ទះក្នុងយន្តការ និងគោលនយោបាយសម្រាប់ វិស័យធុរកិច្ចនេះក៏ដូចជាបញ្ហានៅសេសសល់នៅក្នុងសហគ្រាសផ្ទាល់ខ្លួន ដែលស្នើ ឡើងនូវទិសដៅ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត លើកកំពស់ប្រសិទ្ធ ភាពនៃការប្រើប្រាស់ធនធាននៅក្នុងសហគ្រាសរដ្ឋ។ រដ្ឋាភិបាលសន្យាប្រកៀកស្មានិង រួមដំណើរជានិច្ចជាមួយសហគមន៍ធុរកិច្ចទូទៅ និងសហគ្រាសរដ្ឋនិយាយដោយ ឡែក៕

top