ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល

ថ្ងៃទី២៧ ខែមេសានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីបន្តផ្តល់យោបល់លើខ្លឹមសារសំខាន់ៗមួយចំនួន បម្រើដល់សម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ ដែលត្រៀមបើកនៅថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៥។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Nhật Bắc)

អញ្ជើញផ្តល់យោបល់លើខ្លឹមសារជាក់ស្តែងមួយចំនួនសម្រាប់ស្ថាប័ននានាស្រូបយក និងបន្តសុក្រិតនូវសេចក្តីព្រាងនិងការដាក់ស្នើ  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃតម្រូវការផ្លាស់ប្តូរថ្មី និងវិធីសាស្រ្តអភិក្រមក្នុងការដោះស្រាយបញ្ហាលើការកសាងនិងសុក្រិតរបៀបរបប ឆ្លើយតបនឹងគោលនយោបាយបានឆាប់រហ័ស ទាន់ពេលវេលា សមស្រប បត់បែន ប្រកបដោយប្រសិទ្ធភាព លុបបំបាត់ការលំបាក និងឧបសគ្គ; ពិនិត្យ និងកាត់បន្ថយនីតិវិធីដ៏ស្មុគ្រស្មាញ សន្សំសំចៃពេលវេលា និងចំណាយសម្រាប់ប្រជាជននិងអាជីវកម្ម។

ទាក់ទិននឹងខ្លឹមសារនៃការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅ វៀតណាម លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវរៀបចំយន្តការនិងគោលនយោបាយដែលមានឧត្តមភាព បើកចំហរនិងប្រកួតប្រជែងជាងមជ្ឈមណ្ឌលដែលមានស្រាប់ ខណៈដែលមានឧបករណ៍សម្រាប់គ្រប់គ្រងនៅពេលចាំបាច់ ធានាបាននូវ "ផលប្រយោជន៍សុដុមរមនា្យ និងចែករំលែកហានិភ័យ”៕


top