ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេលពីរឆ្នាំដែលវៀតណាមកាន់តំណែងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី ២២ មករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេលពីរឆ្នាំរបស់វៀតណាមក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយតំណាងដែលចូលរួមក្នុងសន្និសីទ (រូបថត៖ TTXVN)



អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សមិទ្ធិផលដែលវៀតណាមសម្រេចបានពោរពេញទៅដោយមោទនភាព រួមចំណែកជំរុញការយកច្បាប់ជាចម្បង ការប្រតិបត្តិពហុភាគី ដោយផ្អែកលើច្បាប់អន្តរជាតិ បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនិងលើកកំពស់ឋានៈរបស់ប្រទេសជាតិ។ ស្តីអំពីកិច្ចការចម្បងនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ដោយឆ្លៀតយករាល់ប្រសិទ្ធភាពនៃឋានៈរបស់ខ្លួន កិត្យានុភាពរបស់ប្រទេសជាតិត្រូវបានលើកកម្ពស់និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅជាមួយប្រទេសនិងអង្គការអន្តរជាតិនានា។ ជាមួយគ្នានោះ ទទួលបានឱកាសច្រើនបំផុតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសផ្សេងៗ ជាពិសេសប្រទេសធំៗក្នុងបរិបទនៃកូវីដ-១៩ ក៏ដូចជាសម្លឹងមើលបន្ថែមទៀតទៅក្នុងរយៈពេលមានស្ថេរភាព បន្ទាប់ពីការរាតត្បាត។ សកម្មភាពទំនាក់ទំនងកិច្ចការបរទេសត្រូវបានអនុវត្តន៍ដោយឈរលើមូលដ្ឋាននៃ "មនោសញ្ជេតនា ស្មោះត្រង់ ទំនុកចិត្ត សមភាព ការគោរព ការផ្ទៀងស្តាប់ កិច្ចសហប្រតិបត្តិការ ប្រសិទ្ធភាពនិងការអភិវឌ្ឍទៅវិញទៅមក" បង្កើតមូលដ្ឋានសម្រាប់ការទាញយកប្រយោជន៍ពីធនធានអន្តរជាតិ រួមចំណែកដល់ការសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រទេសជាតិក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព"។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី កិច្ចការបរទេសនឹងបន្តរួមចំណែកជាច្រើនថែមទៀតក្នុងបុព្ធហេតុកសាងនិងការពារមាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top