ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យគម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Nam

នាព្រឹកថ្ងៃទី ២៧ មិនា ក្នុងក្របខ័ណ្ឌកម្មវិធីការងារនៅខេត្ត Quang Nam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃផលិតកម្មនិងអាជីវកម្មនៅបរិវេណរោងចក្រផលិតនិងដំឡើងរថយន្ត របស់ក្រុមហ៊ុនភាគហ៊ុនរថយន្ត Chu Lai - Truong Hai THACO។
  លោកនាយករដ្ឋមន្ត្រីចុះពិនិត្យនិងអង្កេតនៅកំពង់ផែ Chu Lai, អាកាសយានដ្ឋាន Chu Lai (រូបថត៖ VOV)  

អញ្ជើញទស្សនារោងចក្រនិងខ្សែសង្វាក់ផលិតកម្ម លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ THACO ក្នុងការរួមចំណែកថវិកា ការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម; បង្កើតការងារសម្រាប់បុគ្គលិកជាង ៦០ពាន់នាក់ និងចំណាយប្រាក់ជាង ២.២០០ ពាន់លានដុងសម្រាប់សន្តិសុខសង្គម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន “ពិតជាក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច” ហើយការអភិវឌ្ឍរបស់ក្រុមហ៊ុនក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញនូវទិសដៅត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបាន និងបេសកកម្មនាពេលខាងមុខគឺត្រូវមាន THACO ជំនាន់ថ្មីមួយ ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញមកដាក់កម្រងផ្កានិងអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Quang Nam និងវិមានអ្នកម្តាយវីរភាពវៀតណាម៕


top