នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-លើកសរសើរមជ្ឈិមអាណត្តិ ២០២១-២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ១១ ដើម្បីវាយតម្លៃការអនុវត្តភារកិច្ចនាពេលកន្លងមក និងជំរុញការអនុវត្តភារកិច្ចនាពេលខាងមុខ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តជំរុញចលនាប្រឡងប្រណាំងដែលមានស្រាប់ ហើយទន្ទឹមនឹងនោះ ស្រាវជ្រាវនិងបើកដំណើរការចលនាបន្ថែម ស្របតាមការងារសំខាន់ៗ ដែលប្រទេសទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់អនុវត្ត ដូចជាចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងក្នុងការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល”។ ព្រោះនេះជាវិស័យមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើរថា ទន្ទឹមនឹងការបំពេញល្អការងារកោតសរសើរ ត្រូវផ្សព្វផ្សាយចលនា បំផុសគំនិតនិងជំរុញទឹកចិត្តប្រជាជាតិទាំងមូលឱ្យមានមោទនភាព និងទំនុកចិត្តឈានចូលយុគសម័យថ្មី៕