ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីវៀតណាម៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពម្ចាស់ការ នៅចំពោះមុខការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបានលើពិភពលោក

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ស្ថានភាពពិភពលោកមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន ប្រទេសភាគច្រើនឥឡូវនេះមាននិន្នាការកំណើនថយចុះ អតិផរណាហក់ឡើង ហើយសុទ្ធតែបង្កើនអត្រាការប្រាក់ផងដែរ។ នៅចំពោះមុខបរិបទនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីឯកទេសតាក់តែងច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ Chinhphu.vn)  
នាព្រឹកថ្ងៃទី២២ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីឯកទេសតាក់តែងច្បាប់ប្រចាំខែកញ្ញា ឆ្នាំ២០២២។

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ស្ថានភាពពិភពលោកមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន ប្រទេសភាគច្រើនឥឡូវនេះមាននិន្នាការកំណើនថយចុះ អតិផរណាហក់ឡើង ហើយសុទ្ធតែបង្កើនអត្រាការប្រាក់ផងដែរ។ នៅចំពោះមុខបរិបទនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖

“យើងមិនត្រូវភ័យស្លន់ស្លោ អត្តនោម័ត បាត់ការប្រុងប្រយ័ត្ននោះទេ។ ផ្ដល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗ មានទាំងលក្ខណៈរយៈពេលខ្លី និងរយៈពេលយូរអង្វែង។ ត្រូវតែធានាឲ្យមានស្ថេរភាពនៅក្នុងលក្ខខណ្ឌមិនប្រាកដប្រជា; រក្សាភាពម្ចាស់ការនៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុកជាមុនបាន របស់ពិភពលោក។ មានភាពខ្ជាប់ខ្ជួន មិនប្រែប្រួល ភាពសមស្រប ប្រសិទ្ធភាព នៅក្រោមឥទ្ធិពលពហុវិមាត្រពីពិភពលោក។ គ្រប់គ្រងហានិភ័យ ឆ្លើយតបដោយទាន់ពេលវេលាចំពោះហានិភ័យនៃវិបត្តិ”។

មុននឹងចូលទៅក្នុងខ្លឹមសារតាក់តែងច្បាប់ រដ្ឋាភិបាលចំណាយពេលលើការ ពិនិត្យ និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចចាប់ពីពេលនេះរហូតដល់ដំណាច់ ឆ្នាំ២០២២ និងប៉ុន្មានខែដើមឆ្នាំ២០២៣; ការប្រតិបត្តិការអនុវត្តគោលដៅម៉ាក្រូ សេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការបើកចំណាយទុនវិនិ យោគសាធារណៈ; ការប្រតិ បត្តិគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធ ទីផ្សារ ព្យាករណ៍ពីការ អភិវឌ្ឍនៃផ្នែក វិស័យផលិតកម្មនិងអាជីវកម្មនានា; ការប្រតិបត្តិការអនុវត្តដំណោះ ស្រាយធានាសន្តិសុខស្បៀងអាហារជាតិ និងការអភិវឌ្ឍផលិតកម្មកសិកម្ម៕

top