ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីដឹកនាំសន្និសីទស្តីពីការដោះស្រាយការលំបាកឧបសគ្គ សម្រាប់គម្រោងថាមពលកកើតឡើងវិញ

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តជាក់ស្ដែង ប្រសិនបើ ចង់ឲ្យកំណើន GDP កើនឡើង ១ ភាគរយ គឺទាមទារប្រហែល ១,៥ ភាគរយនៃ កំណើនអគ្គិសនី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំសន្និសីទស្តីពីការដោះស្រាយការលំបាកឧបសគ្គ សម្រាប់គម្រោងថាមពលកកើតឡើងវិញ។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ១២ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីសន្និសីទអនឡាញដើម្បីប្រកាស និងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីគោលជំហរ និងទិសដៅដើម្បី ដោះស្រាយការលំបាកឧបសគ្គ សម្រាប់គម្រោងថាមពលកកើតឡើងវិញ។
នៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គិតត្រឹមពេលនេះ វៀតណាមបានសម្រេចជាស្ថាពរនូវគោលដៅ ១៥/១៥ សម្រាប់ឆ្នាំ ២០២៤ ដែលក្នុង នោះ កំណើន GDP សម្រេចបានជាង ៧% បង្កើតសន្ទុះ កម្លាំងចលករ និងជំនឿជាក់ សម្រាប់អនុវត្តន៍គោលដៅ ភារកិច្ចក្នុងឆ្នាំ ២០២៥ ជាមួយនឹងគោលដៅកំណើន ប្រហែល ៨%។ សន្ទស្សន៍កំណើនសេដ្ឋកិច្ចនឹងនាំឲ្យ GDP នៃសង្គមទាំងមូល GDP សម្រាប់មនុស្សម្នាក់ៗ ផលិតភាពការងារ និងសូចនាករជាច្រើនទៀតក៏កើនឡើង ផងដែរ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តជាក់ស្ដែង ប្រសិនបើ ចង់ឲ្យកំណើន GDP កើនឡើង ១ ភាគរយ គឺទាមទារប្រហែល ១,៥ ភាគរយនៃ កំណើនអគ្គិសនី។ នាពេលកន្លងមក ទោះបីជាមានចំណុចភ្លឺ និងបទពិសោធន៍ជាច្រើន ក្នុងការអភិវឌ្ឍអគ្គិសនី ដូចជាការដាក់ពង្រាយខ្សែបណ្ដាញ ៥០០ kV សៀគ្វី ៣ ក្នុង រយៈពេលលឿនបំផុត មានគុណភាពល្អ និងគ្មានការបង្កើនដើមទុនក៏ដោយ ក៏នៅតែ មានគម្រោងថាមពលកកើតឡើងវិញខ្លះ ដែលយឺតជាងកាលវិភាគ ឬយឺតក្នុងការដាក់ឲ្យ ប្រើប្រាស់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដាក់ពង្រាយគម្រោងទាំងនេះឱ្យបាន ឆាប់រហ័ស តាមស្មារតីធានាផលប្រយោជន៍ប្រកបដោយសុខដុមរមនារវាងរដ្ឋ វិនិ យោគិន និងប្រជាជន៕
  

top