ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយគុណសម្បត្តិនៃច្រកទ្វារព្រំដែនទៅជាកម្លាំងចលករកំណើនរបស់ខេត្តឡាងសឺន

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ឡាងសឺន ពន្លឿនការបញ្ចេណដើមទុនវិនិយោគសាធារណៈ ដោយខិតខំសម្រេចបាន ១០០% នៅចុងឆ្នាំ ២០២៦។ លើសពីនេះ ផ្តល់ធនធានអាទិភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ដែលតភ្ជាប់អន្តរតំបន់ និងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ឡាងសឺន ពន្លឿនការបញ្ចេណដើមទុនវិនិយោគសាធារណៈ ដោយខិតខំសម្រេចបាន ១០០% នៅចុងឆ្នាំ ២០២៦។ លើសពីនេះ ផ្តល់ធនធានអាទិភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ដែលតភ្ជាប់អន្តរតំបន់ និងអន្តរជាតិ។

នាយយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឡាងសឺន អំពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រូបថត៖ VNA
នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅខេត្តឡាងសឺន នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឡាងសឺន អំពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅកំណើន "ពីរខ្ទង់"; ការបញ្ចេញដើមទុន វិនិយោគ សាធារណៈ; ប្រតិបត្តិការនៃអាជ្ញាធរមូលដ្ឋានពីរកម្រិត; ការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ក៏ដូចជាការដោះស្រាយការលំបាក និងឧបសគ្គនៅមូលដ្ឋានផងដែរ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង​​ ថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ។ រូបថត៖ VNA

ថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យខេត្តឡាងសឺន អនុវត្តន៍ជាក់ស្ដែងនូវក្រុមភារកិច្ចនានាទាក់ទងនឹងសេណារីយ៉ូកំណើនសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ហើយខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅកំណើន ១០% ក្នុងឆ្នាំនេះផងដែរ។ ជាពិសេស កំណត់យ៉ាងច្បាស់លាស់នូវគំរូកំណើនដែលសមស្របទៅនឹងគុណសម្បត្តិពិសេសរបស់ខេត្តព្រំដែន។

«ខេត្តត្រូវផ្តោតលើការទាក់ទាញគម្រោងឧស្សាហកម្ម និងទេសចរណ៍ ហើយពន្លឿនការអនុវត្តគម្រោងទាំងនោះ។ អនុវត្តន៍ឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពនូវផែនការមេខេត្តដែលទើបតែបានអនុម័តនិងកែសម្រួល ដើម្បីរៀបចំលំហស្របតាម «អ័ក្សអភិវឌ្ឍន៍មួយ ច្រករបៀងសេដ្ឋកិច្ចពីរ និងតំបន់សេដ្ឋកិច្ចសង្គមបី» ដោយភ្ជាប់ជាមួយនឹងការបង្ហើយផែនការមេទីក្រុង និងជនបទ... ជាពិសេស ពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីផែនការមេនៃសួនឧស្សាហកម្ម និងចង្កោមដែលមានស្រាប់ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ទាក់ទាញការវិនិយោគ។ ត្រូវតែមានកម្មវិធីពន្លឿនការវិនិយោគជាមួយវិនិយោគិនក្នុងស្រុកនិងវិនិយោគិនចិន»។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ឡាងសឺន ពន្លឿនការបញ្ចេណដើមទុនវិនិយោគសាធារណៈ ដោយខិតខំសម្រេចបាន ១០០% នៅចុងឆ្នាំ ២០២៦។ លើសពីនេះ ផ្តល់ធនធានអាទិភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ដែលតភ្ជាប់អន្តរតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ជាក់ស្តែង និងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ និងជំរុញការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់ខេត្តផងដែរ៕


top