ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន

នារសៀលថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ប្រតិភូរដ្ឋសភាបានបោះឆ្នោតគាំទ្រ រដ្ឋសភានីតិកាលទី ១៦ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ចំពោះ លោក ឡេ មិញ ហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមនិងជាប្រតិភូរដ្ឋសភានីតិកាលទី ១៦។

បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង បានស្បថចូលកាន់តំណែង។

“ក្រោមទង់ជាតិក្រហមផ្កាយពណ៌លឿងដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោត ខ្ញុំ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមស្បថថា៖ ស្មោះត្រង់ទាំងស្រុងចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខិតខំបំពេញកាតព្វកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។

នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហឹង បានសង្កត់ធ្ងន់ថា៖

“កសាងរដ្ឋាភិបាលមួយដ៏ទំនើប ស្ថាបនា និងបម្រើប្រជាជន។ គោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុបលើសពី ១០% ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាល ២០២៦- ២០៣១ ជាតម្រូវការអភិវឌ្ឍន៍ចាំបាច់ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។

រដ្ឋាភិបាលកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិជារបកគំហើញអាទិភាពកំពូល ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្លាំងផលិតភាពទំនើប លើកកម្ពស់ផលិតភាព ការប្រកួតប្រជែង និងស្វ័យភាពយុទ្ធសាស្ត្រ។ ជំរុញសេដ្ឋកិច្ចរដ្ឋឱ្យដើរតួនាទីនាំមុខគេ សេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងជំរុញដ៏សំខាន់បំផុត”។

នៅរសៀលថ្ងៃទី ៧ ខែមេសា រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចជ្រើសតាំងលោក ង្វៀន វ៉ាន់ ក្វាង ជាប្រធានតុលាការប្រជាជនកំពូល៕


top