ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សន្តិសុខទិន្នន័យត្រូវតែជាអាទិភាពយុទ្ធសាស្ត្រដើម្បីការពារទិន្នន័យរបស់ប្រជាជន ១០០ លាននាក់ 12/01/2026 នារសៀលថ្ងៃទី ១២ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈ កម្មាធិការដឹកនាំជាតិស្តីពីទិន្នន័យ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំ។ ទិដ្ឋភាពនៅកិច្ចប្រជុំ។ រូបថត៖ VNA កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ លើទូទាំងប្រទេស។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួង វិស័យ មូលដ្ឋាន ទីភ្នាក់ងារ អង្គភាព និងបុគ្គលទាំងអស់ ត្រូវតែបង្កើតមូលដ្ឋានទិន្នន័យ។ ដើម្បីសម្រេចបាននូវគោលដៅកំណើន ១០% លោកនាយករដ្ឋមន្ត្រីបានអះអាងថា វាមិនអាចពឹងផ្អែកតែលើកម្លាំងចលករកំណើនបែបប្រពៃណីបានឡើយ គឺចាំបាច់ត្រូវដោះសោយ៉ាងឆាប់រហ័ស និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកម្លាំងចលករកំណើនថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ជាពិសេសទិន្នន័យ បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចទិន្នន័យ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា សន្តិសុខទិន្នន័យត្រូវតែជាអាទិភាពយុទ្ធសាស្ត្រ ដើម្បីការពារទិន្នន័យរបស់ប្រទេស ប្រជាជាតិ និងប្រជាពលរដ្ឋជាង ១០០ លាននាក់។ ហេតុដូច្នេះ ចាំបាច់ត្រូវអនុវត្តន៍របកគំហើញយុទ្ធសាស្ត្រចំនួន ៥៖លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ រូបថត៖ VNA“របកគំហើញក្នុងស្ថាប័នទិន្នន័យ; របកគំហើញក្នុងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដែលផ្សាភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិតស្វយ័ត; របកគំហើញក្នុងធនធានមនុស្សផ្នែកទិន្នន័យ; របកគំហើញក្នុងការអភិវឌ្ឍមូលដ្ឋានទិន្នន័យជាតិ និងឯកទេស; របកគំហើញក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងសេដ្ឋកិច្ចទិន្នន័យ។ ជាមួយនឹងបាវចនាថា៖ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់; លទ្ធផលជារង្វាស់; អនុវត្តន៍ប្រកបដោយភាពស៊ីសង្វាក់គ្នា; ទិន្នន័យជាទ្រព្យសកម្ម; ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យជាគ្រឹះ; សេដ្ឋកិច្ចទិន្នន័យជាមុខព្រួញ; សន្តិសុខទិន្នន័យជាកត្តាសំខាន់; ប្រជាជននិងអាជីវកម្មជាស្នូល”៕

នារសៀលថ្ងៃទី ១២ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈ កម្មាធិការដឹកនាំជាតិស្តីពីទិន្នន័យ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំ។ ទិដ្ឋភាពនៅកិច្ចប្រជុំ។ រូបថត៖ VNA កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ លើទូទាំងប្រទេស។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួង វិស័យ មូលដ្ឋាន ទីភ្នាក់ងារ អង្គភាព និងបុគ្គលទាំងអស់ ត្រូវតែបង្កើតមូលដ្ឋានទិន្នន័យ។ ដើម្បីសម្រេចបាននូវគោលដៅកំណើន ១០% លោកនាយករដ្ឋមន្ត្រីបានអះអាងថា វាមិនអាចពឹងផ្អែកតែលើកម្លាំងចលករកំណើនបែបប្រពៃណីបានឡើយ គឺចាំបាច់ត្រូវដោះសោយ៉ាងឆាប់រហ័ស និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកម្លាំងចលករកំណើនថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ជាពិសេសទិន្នន័យ បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចទិន្នន័យ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា សន្តិសុខទិន្នន័យត្រូវតែជាអាទិភាពយុទ្ធសាស្ត្រ ដើម្បីការពារទិន្នន័យរបស់ប្រទេស ប្រជាជាតិ និងប្រជាពលរដ្ឋជាង ១០០ លាននាក់។ ហេតុដូច្នេះ ចាំបាច់ត្រូវអនុវត្តន៍របកគំហើញយុទ្ធសាស្ត្រចំនួន ៥៖លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ រូបថត៖ VNA“របកគំហើញក្នុងស្ថាប័នទិន្នន័យ; របកគំហើញក្នុងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដែលផ្សាភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិតស្វយ័ត; របកគំហើញក្នុងធនធានមនុស្សផ្នែកទិន្នន័យ; របកគំហើញក្នុងការអភិវឌ្ឍមូលដ្ឋានទិន្នន័យជាតិ និងឯកទេស; របកគំហើញក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងសេដ្ឋកិច្ចទិន្នន័យ។ ជាមួយនឹងបាវចនាថា៖ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់; លទ្ធផលជារង្វាស់; អនុវត្តន៍ប្រកបដោយភាពស៊ីសង្វាក់គ្នា; ទិន្នន័យជាទ្រព្យសកម្ម; ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យជាគ្រឹះ; សេដ្ឋកិច្ចទិន្នន័យជាមុខព្រួញ; សន្តិសុខទិន្នន័យជាកត្តាសំខាន់; ប្រជាជននិងអាជីវកម្មជាស្នូល”៕