ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ (រូបថត៖ VOV)

នាថ្ងៃទី២២ ខែឧសភា នៅទីក្រុងហាណូយ អញ្ជើញធ្វើសេចក្ដីសន្និដ្ឋានសម័យ ប្រជុំរដ្ឋាភិបាលស្តីពីការកសាងច្បាប់ប្រចាំខែឧសភា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ បានបញ្ជាឲ្យផ្លាស់ប្តូរជាមូលដ្ឋាននូវផ្នត់គំនិតពីអកម្មទៅ ជា “សកម្ម និងបត់បែនដើម្បីស្ថាបនាការអភិវឌ្ឍនិងបម្រើប្រជាជន និងអាជីវកម្ម”។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

លោកនាយករដ្ឋមន្ត្រីបានស្នើថា ការផ្លាស់ប្ដូរថ្មីក្នុងការកសាងច្បាប់គួរតែផ្តោត លើការធ្វើវិមជ្ឈការ និងការចាត់តាំងអំណាចឱ្យបានហ្មត់ចត់ រួមជាមួយនឹងការបែង ចែកធនធាន និងការរចនាឧបករណ៍ត្រួតពិនិត្យ; ប្ដេជ្ញាចិត្តកាត់បន្ថយ និងសម្រួល នីតិវិធីរដ្ឋបាលដែលមិនចាំបាច់៕

top