ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ធ្វើអន្តរជាតិភាវូបនីយកម្មនូវអត្តសញ្ញាណ វប្បធម៌ជាតិនិងធ្វើជាតិភាវូបនីយកម្ម នូវគុណតម្លៃនៃវប្បធម៌ពិភពលោក

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា ការអនុវត្ត សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ទាមទារឲ្យមានការទម្លុះទម្លាយ និងពន្លឿនល្បឿន ដើម្បីសម្រេចបាននូវគោលដៅចំនួន២ ដែលបានកំណត់។

នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលលើបញ្ហាសំខាន់ៗមួយចំនួន។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលលើបញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះ មានគម្រោងទាក់ទិននឹងការអភិវឌ្ឍវប្បធម៌ ដើម្បីត្រៀមដាក់ជូនថ្នាក់មានសមត្ថកិច្ច។ ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា ការអនុវត្ត សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ទាមទារឲ្យមានការទម្លុះទម្លាយ និងពន្លឿនល្បឿន ដើម្បីសម្រេចបាននូវគោលដៅចំនួន២ ដែលបានកំណត់។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្រាវជ្រាវដើម្បីបន្តកសាង និងបង្ហើយគម្រោង ដោយដាក់ឈ្មោះតាមទិសដៅធ្វើអន្តរជាតិភាវូបនីយកម្មនូវអត្តសញ្ញាណវប្បធម៌ជាតិ និងធ្វើជាតិភាវូបនីយកម្មនូវគុណតម្លៃនៃវប្បធម៌ពិភពលោក; ក្រើនរំលឹកពីភារកិច្ច និងដំណោះស្រាយ ដើម្បីបង្កើនការយល់ដឹង; បន្តកែលម្អស្ថាប័ន; យន្តការសម្រាប់ការ អភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងលេងកម្សាន្ត ការគ្រប់គ្រងឆ្លាតវៃ; យន្តការសម្រាប់ការកៀរ គរនិងធ្វើពិធិធកម្មធនធាន; ការបណ្តុះបណ្តាលធនធានមនុស្ស; ការងារឃោសនា និងផ្សព្វផ្សាយ; ការលើកកំពស់ជីវភាពខាងស្មារតី និងការទទួលបានផលរបស់ ប្រជជន ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕

top