ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “ត្រូវតែប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការអនុវត្តគម្រោងគមនាគមន៍សំខាន់ៗ”

“ត្រូវតែចូលរួមលឿនជាង ប្ដេជ្ញាចិត្តជាង កៀរគរកម្លាំងបន្ថែមទៀត ដើម្បីធ្វើឲ្យ បានល្អជាង”។ នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ២០ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់ និងគម្រោងជាតិសំខាន់លើស័យគមនាគមន៍ ដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅកាល ពីយប់ថ្ងៃទី ១០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA)
ក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រសួង ផ្នែក មូលដ្ឋាន និងតំណាងអ្នកម៉ៅការសំណង់រួចមក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធាន គណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់គម្រោងជាតិសំខាន់លើវិស័យគមនាគមន៍ ដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) បានមានប្រសាសន៍ថា គណៈកម្មាធិការដឹកនាំ បច្ចុប្បន្នកំពុងទទួលបន្ទុកគម្រោងចំនួន ១២០ ដូច្នេះចាំបាច់ត្រូវសកម្ម ម៉ឺងម៉ាត់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវឌ្ឍនភាពដែលបានដាក់ចេញ ប្ដេជ្ញាចិត្តបញ្ចេញ ១០០% នៃដើមទុនវិនិយោគសាធារណៈក្នុងឆ្នាំនេះ រួមចំណែកដល់ការជំរុញកំណើនយ៉ាង ឆាប់រហ័ស និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“យើងត្រូវតែចាត់ចែងការងារបោសសម្អាតផ្ទៃដីសំណង់ដល់មូលដ្ឋាន។ ថ្មីៗនេះ មូលដ្ឋានខ្លះមិនហ៊ានទទួលយកទេ ប៉ុន្តែក្រោយមកធ្វើបានយ៉ាងល្អណាស់។ ធ្វើកាន់តែ ឆាប់ កាន់តែល្អ។ ត្រូវតែចូលរួមលឿនជាង ប្ដេជ្ញាចិត្តជាង កៀរគរកម្លាំងបន្ថែម ទៀតដើម្បីធ្វើឲ្យបានល្អជាង ហើយអំពាវនាវឱ្យមានស្មារតីខ្លួនទីពឹងខ្លួន”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាព ដើម្បីសម្រេចគម្រោងឱ្យបានទាន់ពេលវេលា ជាពិសេសចំពោះគោលដៅកសាងផ្លូវគោក ល្បឿនលឿន ៣,០០០ គីឡូម៉ែត្រ និងផ្លូវគោកតាមឆ្នេរ ១,៧០០ គីឡូម៉ែត្រ; ធានា ការសម្រេចជាស្ថាពរនូវគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងឆ្នាំនេះ៕

top