វៀតណាមសន្យាបន្តធ្វើជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន ហើយមានបំណងចង់រួមគ្នាកសាងសហគមន៍ឌីជីថល អាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល។ (រូបថត៖ Lai Hoa/VOV)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមសន្យាបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន។ (រូបថត៖ Lai Hoa/VOV)
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល បានក្លាយជាកម្លាំងចលករថ្មីនៃកំណើន ហើយកំពុងអះអាងជាបណ្ដើរៗនូវតួនាទីជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីចាត់ទុកថា បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រឌីជីថលរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ៖
"បញ្ញាសិប្បនិម្មិតកំពុងរីករាលដាលយ៉ាងខ្លាំងក្លា និងដើរតួនាទីជាស្នូលនៅក្នុងយុគសម័យឌីជីថល។ នេះទាមទារឱ្យអាស៊ានត្រូវលើកកម្ពស់ការអភិវឌ្ឍយន្តការសាកល្បង (sandbox) សម្រាប់បច្ចេកវិទ្យាថ្មីៗ និងគំរូអាជីវកម្មថ្មី ដើម្បីចម្លងនៅទូទាំងតំបន់។ ក្នុងពេលជាមួយគ្នានោះ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតត្រូវតែផ្សាភ្ជាប់ទៅនឹងស្តង់ដារសីលធម៌ ផ្តោតលើប្រជាជនជាស្នូល និងបម្រើគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ”។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយប្រទេសដទៃទៀត ដោយផ្អែកលើមូលដ្ឋានតម្លាភាព ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដោយរួមគ្នាកសាងសហគមន៍ឌីជីថលអាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ និងវិបុលភាព៕
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦ ស្តីពីកិច្ចការឌីជីថល បានផ្តោតលើបញ្ហាដូចជា៖ ការពង្រឹងការសម្របសម្រួលគោលនយោបាយឌីជីថលរវាងបណ្ដាសមាជិកអាស៊ាន; ការបង្រួមគម្លាតឌីជីថលរវាងប្រទេសនិងក្រុមប្រជាជននៅក្នុងអាស៊ាន; ការលើកកម្ពស់នវានុវត្តន៍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ; និងការបង្កើនសុវត្ថិភាព សន្តិសុខ និងភាពធន់នៃលំហឌីជីថលអាស៊ាន; ការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលនិងជំនាញឌីជីថល។