លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្ត Ca Mau ដែលបានសម្រេចការងារបោសសម្អាតផ្ទៃដីការដ្ឋានហើយបានស្នើឱ្យថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខនិងលើកទឹកចិត្តកម្មករកម្មការិនីនៅការដ្ឋានសំណង់ឱ្យបានទៀងទាត់។
លោកនាយករដ្ឋមន្រ្តីនិងក្រុមការងារចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau។ (រូបថត៖ VOV)
បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងត្បូង នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅខេត្ត Ca Mau នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងក្រុមការងារបានចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau។
លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្ត Ca Mau ដែលបានសម្រេចការងារបោសសម្អាតផ្ទៃដីការដ្ឋានហើយបានស្នើឱ្យថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខនិងលើកទឹកចិត្តកម្មករកម្មការិនីនៅការដ្ឋានសំណង់ឱ្យបានទៀងទាត់។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តពង្រីកស្មារតីធ្វើការក្នុងគ្រប់លក្ខណៈអាកាសធាតុ ធ្វើការថែមម៉ោង ឆ្លៀតពេលវេលាធ្វើការទាំងថ្ងៃបុណ្យ; ធានានូវវឌ្ឍនភាព គុណភាព ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន; ប្ដេជ្ញាចិត្តសម្រេចគម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau មុនកាលកំណត់ ដើម្បីដាក់ឱ្យប្រើប្រាស់ត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៕