ក្នុងសារទូរលេខលេខ១៧១ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឲ្យរដ្ឋមន្ត្រី ប្រធានខេត្ត និងទីក្រុងចាប់ពី ខេត្ត Quang Ngai មកភាគខាងជើង ត្រូវទប់ទល់យ៉ាងសកម្មចំពោះខ្យល់ព្យុះនៅ កម្រិតខ្ពស់បំផុត មិនត្រូវអកម្ម ឬភ្ញាក់ផ្អើលឡើយ ហើយត្រូវដាក់គោលដៅធានា សុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាអាទិភាពកំពូល។
ការព្យាករណ៍ទីតាំងនិងទិសដៅធ្វើដំណើរនៃព្យុះទីហ្វុង Ragasa។ (រូបថត៖ NCHMF)
តំបន់ឆ្នេរសមុទ្រចាប់ពី Quang Ninh ដល់ Thanh Hoa (ជាកន្លែងដែល ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងខ្យល់បោកបក់ខ្លាំង) ត្រូវតែពិនិត្យវិធានការឡើងវិញ ត្រៀមខ្លួនជាស្រេចរៀចំការជម្លៀស និង ផ្លាស់ទីប្រជាជនមុនពេលខ្យល់ព្យុះបោកបក់មកដល់លើដីគោក ព្រមទាំងដាក់ពង្រាយ ការងារជួយសង្គ្រោះ នៅពេលមានស្ថានភាពអាក្រក់កើតឡើង។ ល។
ដោយអនុវត្តន៍តាមសារទូរលេខរបស់នាយករដ្ឋមន្ត្រី កងទ័ពការពារព្រំដែន Hai Phong បានអំពាវនាវ ១០០% នៃទូកនេសាទដែលកំពុងប្រតិបត្តិការនៅសមុទ្រ ត្រូវត្រឡប់មករកជម្រកសុវត្ថិភាពវិញ; រៀបចំសាលារៀន ទីស្នាក់ការរដ្ឋបាល ផ្ទះ វប្បធម៌ ជាកន្លែងជម្លៀសប្រជាជន ៣០០០ គ្រួសារ។ លោកវរសេនីយ៍ឯក Tran Tan មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Hai Phong បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ យើងបានរក្សា ១០០% នៃកងកម្លាំងដើម្បីយាមប្រចាំការ ត្រៀម ខ្លួន បើមានការបញ្ជានឹងដាក់ពង្រាយកម្លាំងចុះតាមបណ្តាអង្គភាព។ ក្រោយពីខ្យល់ ព្យុះបោកបក់មកលើដីគោក យើងនឹងបន្តពង្រឹងកម្លាំងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង មូលដ្ឋានផងដែរ”។
នៅខេត្ត Quang Ninh ខេត្តបានហាមប្រាមការចេញទៅសមុទ្រតាំងពីព្រឹកថ្ងៃទី ២៤ កញ្ញា។ មុននោះ កម្លាំងមានសមត្ថកិច្ចបានអំពាវនាវឱ្យកប៉ាល់ដឹកអ្នកដំណើរ និងកប៉ាល់ទេសចរណ៍ជាង ៤០០ គ្រឿង ទូកនេសាទជាង ៤.១០០ គ្រឿង ឱ្យត្រឡប់ ទៅកាន់ទីជម្រកសុវត្ថិភាពវិញ ចាប់តាំងពីព្រឹកថ្ងៃទី២៣ ខែកញ្ញា។ គ្រឹះស្ថានវារីវប្បកម្ម ជិត ៨.០០០ កន្លែង បានពង្រឹងទ្រុងបែចិញ្ចឹម។ ខេត្តបានដាក់ពង្រាយកម្មាភិបាល យុទ្ធជនជាង ៣០០០ នាក់ រថយន្ត កប៉ាល់ នាវា ជាង ១០០ គ្រឿង ត្រូវបានត្រៀម រួចរាល់ ដើម្បីធានាមិនទុកឲ្យកើតមានការខូចខាតដល់ជីវិតមនុស្ស និងកាត់បន្ថយជា អតិបរមានូវការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះទីហ្វុង Ragasa៕