ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីសន្និសីទដាក់ពង្រាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការអភិវឌ្ឍលំនៅដ្ឋានសង្គម

នារសៀលថ្ងៃទី២ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងសន្និសីទដាក់ពង្រាយសេចក្តីសម្រេចចិត្តរបស់ រដ្ឋសភាស្តីពីការសាកល្បងគោលនយោបាយ និងយន្តការពិសេសមួយចំនួនសម្រាប់ ការអភិវឌ្ឍលំនៅដ្ឋានសង្គម។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VGP)
ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា សេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានចេញផ្សាយកាលពីថ្ងៃទី ២៩ ឧសភា មាន យន្តការ និងគោលនយោបាយដោយមានលក្ខណៈរបកគំហើញជាច្រើនដូចជា៖ បង្កើតមូលនិធិលំនៅដ្ឋានជាតិ; ពង្រីកក្របខ័ណ្ឌមុខសញ្ញាជាសហគ្រាស ស្ថាប័នរដ្ឋ អង្គការនយោបាយ និងអង្គការនយោបាយសង្គម ដែលអាចជួលលំនៅដ្ឋានសង្គម ដើម្បីរៀបចំឱ្យកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិក និងបុគ្គលិករបស់ខ្លួន ស្នាក់នៅ តាមនោះបង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការនិយោជិក បុគ្គលិកនឹងនរចិត្តធ្វើការ រួមទាំងកម្មករ និងពលករជាជនបរទេសផងដែរ។ ខ្លឹមសារជាច្រើននៅក្នុង សេចក្ដីសម្រេចចិត្តបានកាត់បន្ថយ និងកែទម្រង់បែបបទរដ្ឋបាលក្នុងការអភិវឌ្ឍលំនៅ ដ្ឋានសង្គម និងបានរួមបញ្ចូលនូវបែបបទរដ្ឋបាលមួយចំនួន ដែលយោងតាមរបាយ ការណ៍របស់ក្រសួងសំណង់ឲ្យដឹងថា នឹងកាត់បន្ថយពេលវេលាយ៉ាងហោចណាស់ ៣៥០ ថ្ងៃ។
ដោយហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូពិភាក្សា និង ឯកភាពជាបន្ទាន់លើភារកិច្ចនិងដំណោះស្រាយ ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្ត ភ្លាមៗ ព្រមទាំងស្នើដំណោះស្រាយតាមស្មារតី មនុស្សច្បាស់លាស់ ការងារ ច្បាស់លាស់ ពេលវេលាច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ សមត្ថកិច្ច ច្បាស់លាស់ និងលទ្ធផលច្បាស់លាស់៕

top