ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំអំពីគម្រោងរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់

នារសៀលថ្ងៃទី ១១ មីនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលបានបើកកិច្ចប្រជុំអំពីគម្រោងរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកសាងគំរូនៃអាជ្ញាថរមូលដ្ឋានចំនួន ២ កម្រិត។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំអំពីគម្រោងរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលបានពិភាក្សា និងផ្តល់យោបល់លើ៖ វិធានការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្ត; ស្នើឈ្មោះ និងមជ្ឈមណ្ឌលរដ្ឋបាល-នយោបាយ នៃអង្គភាពរដ្ឋបាលថ្នាក់ខេត្ត បន្ទាប់ពីការរៀបចំ;  វិធានការរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត និងរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំឡើងវិញ។ តាមសេចក្តីព្រាងគម្រោង ក្រោយពីការរៀបចំ អាជ្ញាធរមូលដ្ឋាននឹងមាន២កម្រិត គឺថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន។ ក្រោយពីការរៀបចំរួច ចំនួនអង្គភាពរដ្ឋបាលថ្នាក់ខេត្តនឹងថយចុះជិត ៥០% ហើយចំនួនអង្គភាពរដ្ឋបាលថ្នាក់មូលដ្ឋាននឹងថយចុះប្រមាណ ៧០% បើធៀបនឹងបច្ចុប្បន្ន។

ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការរៀបចំអង្គភាពរដ្ឋបាល ដោយផ្សារភ្ជាប់ជាមួយការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ចាំបាច់ត្រូវធានាឲ្យមានការបង្រួម ភាពរឹងមាំ មានសមត្ថភាពនិងប្រសិទ្ធភាព; បង្កើតលំហរអភិវឌ្ឍន៍; ពង្រីកសក្តានុពល ឱកាស និងគុណសម្បត្តិប្រកួតប្រជែងរបស់មូលដ្ឋាន; ជាពិសេសគឺដើម្បីឲ្យអាជ្ញាធរកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោះស្រាយការងាររបស់ប្រជាពលរដ្ឋឲ្យកាន់តែលឿន និងងាយស្រួលជាងមុន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបន្តកែលម្អ ស្នើមុខងារ ភារកិច្ច អំណាច រចនាសម្ព័ន្ធនៃអាជ្ញាធរថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ; កសាងយន្តការ និងគោលនយោបាយដើម្បីធានាសិទ្ធិនិងផលប្រយោជន៍ ភាពដែលអាចទៅរួចនិងប្រសិទ្ធភាពក្នុងដំណើរការរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ៕


top