នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងថ្នាក់ដឹកនាំបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិធីផ្ទេរតំណែងប្រធានអាស៊ានពីប្រទេសម៉ាឡេស៊ីទៅប្រទេសហ្វីលីពីន។
ទិដ្ឋភាពនៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ (រូបថត៖ VOV)
នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា
អាស៊ានបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ថ្មី
ជាមួយនឹងសមាជិកចំនួន១១ ប្រទេស។ លទ្ធផលនៃកិច្ចប្រជុំកំពូលបញ្ជាក់ពីជំហរ
និងតួនាទីស្នូលរបស់អាស៊ាន និងជួយបន្តពង្រឹងនិងពង្រីកទំនាក់ទំនងការបរទេសរបស់អាស៊ាន
ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ទទួលយកតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៦
ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ
បានប្រកាសពីប្រធានបទអាស៊ានឆ្នាំ ២០២៦ របស់ហ្វីលីពីនគឺ " Navigating
our future together" ជាមួយនឹងអាទិភាពសំខាន់ៗចំនួនបី៖
ការពង្រឹងសន្តិភាពនិងសន្តិសុខ ការបង្កើនច្រករបៀងនៃវិបុលភាព
និងការលើកកម្ពស់ការផ្តល់អំណាចដល់ប្រជាជន។
គណៈប្រតិភូវៀតណាម
ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានចូលរួមយ៉ាងសកម្ម
និងរួមចំណែកយ៉ាងមានប្រសិទ្ធភាពចូលសកម្មភាពពហុភាគីជិត ២០
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល
ដោយចែករំលែកទិសដៅសំខាន់ៗជាច្រើនដែលកំណត់អនាគតរបស់អាស៊ាន។
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម
និងដៃគូរបស់ខ្លួនក៏ត្រូវបានលើកកម្ពស់ជាក់ស្តែងតាមរយៈកិច្ចប្រជុំទ្វេភាគីជាង ២០
លើកផងដែរ។ ការចូលរួមចំណែក សំណើ និងគំនិតផ្តួចផ្តើមរបស់វៀត
ណាមផ្តោតលើការលើកកម្ពស់ការកសាងសហគមន៍អាស៊ានសាមគ្គីភាព ពឹងផ្អែកលើខ្លួនឯង
បរិយាប័ន្ន និងប្រកបដោយចីរភាព ដោយផ្តោតលើការអភិវឌ្ឍដែលផ្តោតលើប្រជាជន
ភ្ជាប់ការអភិវឌ្ឍជាតិជាមួយនឹងការអភិវឌ្ឍតំបន់។ វៀតណាមបន្តបង្ហាញពីតួនាទីសកម្ម
និងមានទំនួលខុសត្រូវរបស់ខ្លួនជាសមាជិក
ដោយធ្វើការរួមចំណែកជាក់ស្តែងក្នុងការពង្រឹងសាមគ្គីភាពក្នុងប្លុក
បង្កើនតួនាទីកណ្តាលរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍនៅក្នុងតំបន់។
នេះគឺជាសកម្មភាពចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី
ផាម មិញជីញ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងារ
ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា
តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម។
នៅល្ងាចថ្ងៃដដែលនោះ
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងគូឡាឡាំពួរ
វិលត្រឡាប់មក វៀតណាម វិញ បញ្ចប់ដំណើរទស្សនកិច្ចការងារដោយជោគជ័យ៕