ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ រដ្ឋាភិបាលនិងធុរកិច្ចរួមសុខរួមទុក្ខនិងរួមសុខដុមរមនា

នាព្រឹកថ្ងៃទី ២១ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់នៅវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំដោយប្រធានបទ “ស្តារនិងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទធម្មតាថ្មី”។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះត្រូវបានក្រសួងផែនការនិងវិនិយោគ សហការជាមួយធនាគារពិភពលោក អង្គភាពហិរញ្ញវត្ថុអន្តរជាតិនិងសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាមរៀបចំឡើង។

ក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ឆ្នាំ២០២១ វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ម៉ាក្រូសេដ្ឋកិច្ចបន្តរក្សាស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង។ ទំហំនៃការនាំចូល-នាំចេញបានកើនឡើង ២២.៦% ដល់ជិត ៦៧០ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានទ្រង់ទ្រាយពាណិជ្ជកម្មធំបំផុតទាំង ២០ នៅលើពិភពលោក។ ការទាក់ទាញ FDI ក្នុងឆ្នាំ ២០២១ បានកើនឡើងយ៉ាងខ្លាំង (គឺ ៩.២%)។ ឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលមានអត្រាខ្ពស់នៃការគ្របដណ្តប់លើការចាក់វ៉ាក់សាំងកូវីដ ១៩ នៅលើពិភពលោក ហើយចាប់ពីខែតុលា ឆ្នាំ ២០២១ បានផ្លាស់ប្តូរស្ថានភាពទៅជាការបន្សាំដោយសុវត្ថិភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការងើបឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ គឺជាឆ្នាំដ៏មានអត្ថន័យធំធេងសម្រាប់វៀតណាម បង្កើតកម្លាំងចលករអនុវត្តន៍គោលដៅនិងទិសដៅយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០។ វៀតណាមកំពុងមានឱកាសអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើមូលដ្ឋាននៃកម្លាំងពលំជាតិ សក្ដានុពល ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី។ នេះក៏ជាពេលវេលាដើម្បីសាកល្បងភាពក្លាហាន ភាពច្នៃប្រឌិត និងសមត្ថភាពសម្របខ្លួនរបស់រដ្ឋាភិបាល និងសហគ្រាស ដើម្បីជំនះការលំបាករួមគ្នា ក្នុងស្មារតី រួមសុខរួមទុក្ខជាមួយគ្នា” និងមានផលប្រយោជន៍រួម៕

top