ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ផ្តោតលើការស្រាវជ្រាវអភិវឌ្ឍន៍ថាមពលអគ្គីសនីដើរដោយខ្យល់និងពន្លឺព្រះអាទិត្យ

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho និងក្រុមហ៊ុន ផ្គត់ផ្គង់អគ្គីសនីលេខ២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរោងចក្រ ឧណ្ហអគ្គីសនី និងក្រុមហ៊ុនត្រូវស្រាវជ្រាវពីវិធានការដើម្បីទាញយកអត្ថប្រយោជន៍ពី បរិក្ខារដែលមានស្រាប់ ហើយវិនិយោគលើបច្ចេកវិទ្យាទំនើបដើម្បី ឆ្ពោះទៅរកការមិន ដំណើរការដោយធ្យូង។
  នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh ចុះទស្សនារោងចក្រឧណ្ហថាមពលអគ្គីសនី O Mon លេខ១។ (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី២០ មិថុនា ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh និងក្រុមការងាររដ្ឋាភិបាលបាន អញ្ជើញចុះសាកសួរសុខទុក្ខ និងធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី លេខ ២ នៃសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បាន ទៅទស្សនាបន្ទប់គ្រប់គ្រងកណ្តាល - រោងចក្រឧណ្ហអគ្គីសនី O Mon លេខ ១ នៃក្រុម ហ៊ុនឧណ្ហអគ្គីសនី Can Tho; ចុះសួរសុខទុក្ខ ប្រគល់អំណោយ និងលើកទឹកចិត្តដល់ កម្មាភិបាល កម្មករ កម្មការិនីដែលកំពុងធ្វើការនៅទីនេះផងដែរ។

  លោកនាយករដ្ឋមន្រ្តីសួរសុខទុក្ខបណ្ដាកម្មករកម្មការិនីនៅក្នុងរោងចក្រ។ (រូបថត៖ TTXVN)  

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho និងក្រុមហ៊ុន ផ្គត់ផ្គង់អគ្គីសនីលេខ២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរោងចក្រ ឧណ្ហអគ្គីសនី និងក្រុមហ៊ុនត្រូវស្រាវជ្រាវពីវិធានការដើម្បីទាញយកអត្ថប្រយោជន៍ពី បរិក្ខារដែលមានស្រាប់ ហើយវិនិយោគលើបច្ចេកវិទ្យាទំនើបដើម្បី ឆ្ពោះទៅរកការមិន ដំណើរការដោយធ្យូង។ នៅពេលអនាគត ចាំបាច់ត្រូវស្រាវជ្រាវ ធ្វើអាជីវកម្មនូវប្រភព ថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។ ទាក់ទិននឹងគម្រោងនៃមជ្ឈមណ្ឌល ថាមពលអគ្គីសនី O Mon លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាម (EVN) និងសម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័នវៀតណាម (PVN) សម្របសម្រួលគ្នាក្នុងការគណនាបរិមាណឧស្ម័នសរុប ដែលត្រូវការធ្វើអាជីវកម្មជាអតិបរមា ដើម្បីដំណើរការរោងចក្រ O Mon លេខ ១ ២ ៣ ៤ ហើយគិតគូរពីពេលវេលាធ្វើអាជីវកម្ម ដើម្បីធានាឲ្យបាននូវគោលដៅបំភាយឧស្ម័ន សូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ផងដែរ៕

top