ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿននៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការផ្តល់អាទិភាពខ្ពស់បំផុតដល់គម្រោងផ្លូវល្បឿនលឿន។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Duong Giang-TTXVN)

នារសៀលថ្ងៃថ្ងៃទី ៣០ មករា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយស្ថាប័ននិងមូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីការអនុវត្តការងារ និងគម្រោងនានានៅលើមូលដ្ឋាន។

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការផ្តល់អាទិភាពខ្ពស់បំផុតដល់គម្រោងផ្លូវល្បឿនលឿន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជួរកម្មាភិបាល បុគ្គលិក  ពង្រឹងសមត្ថភាពដើម្បីអនុវត្តប្រកបដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់បំផុតក្នុងដំណើរការសាងសង់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំតាមមូលដ្ឋានដែលផ្លូវថ្នល់ឆ្លងកាត់ ត្រូវចំណាយពេលធ្វើការពិភាក្សា និងចែករំលែកបទពិសោធន៍ រួមនឹងការកៀងគរធនធានពីប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យការអនុវត្តគម្រោងដោយត្រូវធានាឱ្យបានទាន់ពេលវេលា ប្រកប ដោយគុណភាព សុវត្ថិភាព និងការការពារបរិស្ថាន។

យោងតាមផែនការបណ្តាញផ្លូវគោកសម្រាប់ដំណាក់កាល២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តនាថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១ តំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានរៀបចំផែនការដោយមានខ្សែផ្លូវល្បឿនលឿនចំនួន ៦ ខ្សែ ជាមួយនឹងមានមាត្រដ្ឋានចំនួនពី ៤ ដល់ ៦ គន្លង៕


top