ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការកសាងនិងសុក្រិដ្ឋស្ថាប័នត្រូវតែ “ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែង”

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវអនុវត្តន៍គ្រប់ដំណាក់កាលក្នុងដំណើរការបង្កើតនិងសុក្រិដ្ឋច្បាប់។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំតាមប្រធានបទរបស់រដ្ឋាភិបាល សម្រាប់ខែមករា ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យរដ្ឋមន្ត្រី និងប្រធានវិស័យនានា ដឹកនាំដោយផ្ទាល់នូវការងារបង្កើតនិងសុក្រិដ្ឋ ស្ថាប័ន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវអនុវត្តន៍គ្រប់ដំណាក់កាលក្នុងដំណើរការបង្កើតនិងសុក្រិដ្ឋច្បាប់។ ទន្ទឹមនឹងនោះត្រូវរៀបចំការអនុវត្តច្បាប់ ដើម្បីធានាបាននូវសមកាលកម្មនិងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងកសាងរដ្ឋនីតិរដ្ឋសង្គមនិយម ហេតុដូច្នេះ ត្រូវផ្តោតសំខាន់លើការបង្កើតនិងសុក្រិដ្ឋស្ថាប័ន ដោយ “ប្រកាន់ខ្ជាប់ខ្ជួនស្ថានភាពជាក់ស្តែង ផ្តើមចេញពីស្ថានភាពជាក់ស្តែង គោរពស្ថានភាពជាក់ស្តែងនិងយកស្ថានភាពជាក់ស្តែងធ្វើជារង្វស់”។

ក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សាអំពីគម្រោងច្បាប់ចរាចរណ៍ផ្លូវគោក (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីការធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក; គម្រោងច្បាប់ស្តីពីកងកម្លាំងចូលរួមក្នុងការការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅមូលដ្ឋាន; សំណើរបង្កើតច្បាប់ស្តីពីលំនៅឋាន (វិសោធនកម្ម); សំណើរបង្កើតច្បាប់ស្តីពីអាជីវកម្មអចលនវត្ថុ (វិសោធនកម្ម); សេចក្តីស្នើរសុំបង្កើតច្បាប់ស្តីពីធនធានទឹក (វិសោធនកម្ម); សំណើរបង្កើតច្បាប់វិសោធនកម្មនិងបន្ថែមមាត្រាមួយចំនួននៃច្បាប់ទូរគមនាគមន៍; សំណើរបង្កើតច្បាប់ស្តីពីឧស្សាហកម្មបច្ចេក វិទ្យាឌីជីថល; សំណើរបង្កើតច្បាប់ការពារជនស៊ីវិល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top