លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញធ្វើទស្សនកិច្ចការងារនៅខេត្ត Dong Thap។ រូបថត៖ Dương Giang-TTXVN
អញ្ជើញទៅទស្សនារោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន VINARICE នៅចង្កោមឧស្សាហកម្ម Truong Xuan ឃុំ Truong Xuan ស្រុក Thap Muoi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វិស័យកសិកម្មជានិច្ចកាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបក្ស និងរដ្ឋ ដែលជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ច រួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអតិផរណា។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យ VINARICE ចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ធ្វើពិពិធកម្មផលិតផល រក្សាស្ថិរភាពគុណភាព បរិមាណ និងតម្លៃ លើកកំពស់កម្លាំងប្រកួតប្រជែងនៃផលិតផលអង្ករវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុន VINARICE ផ្តោតលើការវិនិយោគ កសាង និងអភិវឌ្ឍន៍ម៉ាកយីហោក្នុងរយៈពេលយូរវែង; រៀបចំតំបន់វត្ថុធាតុដើមដោយស្ថេរភាព; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសវប្បកម្មក្នុងការផលិតស្រូវអង្ករ; ទន្ទឹមនឹងនោះ ត្រូវតែមានដំណើរការផលិតកម្មដ៏ជឿនលឿន បៃតងនិងកាត់បន្ថយការបំភាយឧស្ម័នមេតានផងដែរ។
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានចុះពិនិត្យគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់ ផលិតកម្មស្រូវ និងជួបធ្វើការជាមួយសហករណ៍សេវាកសិកម្ម Thang Loi (ឃុំ My Dong ស្រុក Thap Muoi); ចុះពិនិត្យគម្រោងកែលម្អផ្លូវជាតិលេខ៣០ កំណាត់ឆ្លងកាត់ទីក្រុង Cao Lanh ផងដែរ៕