ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យ នូវគោលដៅ ភារកិច្ចក្នុងឆ្នាំ គឺទាមទារឲ្យមានភាពម្ចាស់ការ សកម្ម ហើយបំពេញឲ្យ បានល្អនូវភារកិច្ចក្នុងការកសាង និងសុក្រិតរបៀបរបប ការតាក់តែងច្បាប់ត្រូវធានាបាន នូវវឌ្ឍនភាពផង និងការធានាបាននូវគុណភាពផង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំស្តីពី ការតាក់តែងច្បាប់ ខែកុម្ភៈ។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ នេះជាកិច្ចប្រជុំលើកទី២ របស់រដ្ឋាភិបាលក្នុងឆ្នាំនេះ ដើម្បីតាក់តែង ច្បាប់ សុក្រិតរបៀបរបប ដោះស្រាយការជំពាក់ជំពិន និងបង្កើតច្រករបៀងច្បាប់ សម្រាប់ការអភិវឌ្ឍ។ យោងតាមលោកនាយករដ្ឋមន្ត្រី ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យ នូវគោលដៅ ភារកិច្ចក្នុងឆ្នាំ គឺទាមទារឲ្យមានភាពម្ចាស់ការ សកម្ម ហើយបំពេញឲ្យ បានល្អនូវភារកិច្ចក្នុងការកសាង និងសុក្រិតរបៀបរបប ការតាក់តែងច្បាប់ត្រូវធានាបាន នូវវឌ្ឍនភាពផង និងការធានាបាននូវគុណភាពផង៕


top